បុរសម្នាក់ ដែលជាម្ចាស់ម៉ូតូកង់បី ប្រទះឃើញដេកស្លាប់ នៅលើម៉ូតូកង់បីឥណ្ឌា

ភ្នំពេញ ៖ នៅ យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៧ (ផ្លូវសុកហុក) ទល់មុខហាងកាត់សក់ប៉ារីស ក្នុងសង្កាត់អូរឬស្សី១ ខណ្ឌ៧មករា ។

នៅមុនពេលកើតហេតុ គេបានប្រទះឃើញម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1O-5741 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសុកហុក លេខ១០៧ ក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែឈប់កង់បីហើយក៏បុរសរូបនេះក៏បានដេកទៅ ក្រោយស្ងាត់មួយសន្ទុះធំទើបដឹងថាអ្នករត់ម៉ូតូកង់បីបានស្លា.ប់បាត់ទៅហើយ បង្កឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ ព្រមទាំងហ៊ុមព័ទ្ធខ្សែរង្វង់ប្រតិបត្តិការ ដើម្បីការពារសុវត្ថិភាពមនុស្សជុំវិញកន្លែងកើតហេតុផងដែរ ។
ប្រភពដដែលបន្តថា លុះរយៈពេលជាង៤០នាទីក្រោយមក បន្ទាប់ពីមានការភ្ញាក់ផ្អើល ភរិយានៃស.ពជនរងគ្រោះខាងលើ បានទទួលដំណឹង និងបានមកដល់ទីតាំងកើតហេតុ រួចបានឲ្យដឹងថា បុរសជាប្តីមានឈ្មោះ នុត សោភា អាយុ៤៤ឆ្នាំ មានទីលំនៅភូមិភ្នំស្រូវ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានកូន៤នាក់ ហើយសព្វថ្ងៃប្រកបមុខរបររត់កង់បីឥណ្ឌា និងគេងលើកង់បីឥណ្ឌាជាអចិន្ត្រៃផងដែរ។
មុនពេលកើតហេតុ ប្តីរបស់ខ្លួនបានទូរស័ព្ទមកប្រាប់ថា «ប្តីមិនស្រួលខ្លួន» តែស្ត្រីជាប្រពន្ធបានប្រាប់វិញថា «ចាំមកផ្ទះស្អែកអូនកោសខ្យល់ឲ្យ» ក្រោយពីនិយាយគ្នាចប់ បុរសជាប្តីបានបិទទូរស័ព្ទ ហើយក៏ដេកស្លា.ប់ភ្លាមៗនៅលើកង់បីឥណ្ឌារបស់ខ្លួនតែម្តង។
ស្ត្រីជាភរិយាថា ប្តីរបស់ខ្លួន គឺមានបញ្ហាជំងឺបេះដូងតាំងពីកុមារមកម្ល៉េះ បូករួមទាំងជំងឺផ្សេងៗប្រចាំកាយទៀត ហើយគាត់ (ជនរងគ្រោះ) ខ្សោយណាស់ សូម្បីតែការបោះជំហានដើរនីមួយៗ គឺត្រូវបោះជំហានខ្លីៗ ដូច្នេះទើបសង្ស័យថា គាត់ស្លា.ប់ដោយសារគាំងបេះដូង។ សមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ ដើម្បីចុះមកត្រួតពិនិត្យសាកស.ពបុរសរងគ្រោះខាងលើ ទើបប្រគល់ស.ពបុរសរងគ្រោះទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យបូជាតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង