ជនសង្ស័យ៣នាក់ ត្រូវសមត្ថឃាត់ខ្លួន បង្កអំពើហិង្សាដោយបានជិះម៉ូតូឌុបគ្នារួចយកដុំថ្មគុបទៅលើជនរងគ្រោះចំនួន២នាក់ បណ្តាលឲ្យរងរបួលធ្ងន់ស្រាល

ខេត្តកំពង់ធំ ៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងចំណោមបក្សពួក៤នាក់ ដែលបានបង្កអំពើហិង្សាដោយបានជិះម៉ូតូឌុបគ្នារួចយកដុំថ្មគុបទៅលើជនរងគ្រោះចំនួន២នាក់ បណ្តាលឲ្យរងរបួលធ្ងន់ស្រាល ។
ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពី យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិក្រយា(ក្រយៀ) ឃុំក្រយា ស្រុកសន្ទុក ដែលបង្ករឡើងដោយជនសង្ស័យមានគ្នា៤នាក់ ក្នុងនោះ ១-ឈ្មោះ ស សុផល ភេទប្រុស អាយុ២២ឆ្នាំ (ត្រូវបានឃាត់ខ្លួន) ២-ឈ្មោះ អាន លុច ភេទប្រុស អាយុ២២ឆ្នាំ (ឃាត់ខ្លួន) ៣-ឈ្មោះ ប៊ុន រដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ (ឃាត់ខ្លួន) និង៤-ឈ្មោះ ម៉ាក់ ហ៊ុន ភេទប្រុស អាយុ១៧ឆ្នាំ (បានរត់គេចខ្លួនបាត់) ជនសង្ស័យទាំងបួននាក់រស់នៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក។
ជនសង្ស័យទាំង៤នាក់បានធ្វើសកម្មភាពជិះម៉ូតូ២គ្រឿងឌុបគ្នាយកដុំថ្មគប់ទៅលើរងគ្រោះរបួសចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ លន់ ឡែន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិតាម៉ិញ ឃុំក្រយា ខណៈជនរងគ្រោះកំពុងតែដើរបណ្តាលឲ្យរបួសក្បាល(ធ្ងន់ផុងដល់លលាក្បាល) ក្រោយថតឃើញត្រូវសម្រាកព្យាបាលនៅ ពេទ្យត្រពាំងស្វាយ និងម្នាក់ទៀតឈ្មោះ រិត រៀប ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិតាមិញ ឃុំក្រយា របួសក្រោមភ្នែកឆ្វេង ។
ក្រោយធ្វើសកម្មភាពរួច មុខសញ្ញាបានជិះម៉ូតូគេចខ្លួនអស់ លុះដល់ថ្ងៃទី១៩ខែកុម្ភៈ ២០២២ ត្រូវកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបានរហូតឈានដល់ការឃាត់ខ្លួនបានមនុស្សចំនួន៣នាក់ខាងលើបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ត្រូវបានលោកព្រះរាជអាជ្ញាបញ្ជាឲ្យដាក់អនុវត្តទោសដោយពុំមានការសម្របសម្រួលឡើយ ។ អំពើហិង្សាខាងលើបណ្តាលមកពីមានគំនុំនឹងគ្នា ៕

អត្ថបទដែលជាប់ទាក់ទង