ផ្ទុះហិង្សានៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល
ភ្នំពេញ ៖ បង្រ្កាបជាក់ស្តែង ករណីហឹង្សាដោយចេតនា (យកកូនសោរម៉ូតូចាក់ទៅលើជនរងគ្រោះ) ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០២២ វេលាម៉ោង០១ និង៣០នាទី ចំណុចក្នុងខារ៉ាអូខេអាត់ជួង ផ្លូវបេតុង ក្រុមទី១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ –
ជនរងគ្រោះទី១ ឈ្មោះហេង មករា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅសន្តិសុខខារ៉ាអូខេអាត់ជួង ស្នា់ក់នៅផ្ទះលេខ ផ្លូវបេតុង ក្រុមទី១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (រងរបួសក្បាលចំហៀងខាងឆ្វេង និងពីក្រោយធ្ងន់)។ -ជនរងគ្រោះទី២ ឈ្មោះទាយ សំំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុក្គលឹកខារ៉ាអូខេអាត់ជួង ស្នាក់នៅកន្លែងធ្វើការ ស្ថិតនៅក្រុមទី១១ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (រងរបួសក្បាលពីក្រោយស្រាល)។ – ជនសង្សយ័ឈ្មោះគឹម សេងអ៊ី ហៅអ៊ី ភេទប្រុស ជនជាតិខ្មែរ អាយុ២៥ឆ្នាំ មុខរបរធ្វើម្ហូបតាមរោងកា ស្នាក់នៅផ្ទះលេខ ផ្លូវជាតិ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
វត្ថុតាងដកហូត – ម៉ូតូចំនួន០១គ្រឿងមឯាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខកំពង់ស្ពឺ 1U-2662 -ទូរសព្ទ័ចំនួន០២គ្រឿង (ម៉ាកអូពោពណ៌ខ្មៅ) (ម៉ាកហូវៃពណ៌បៃតង) ដំណើររឿង: នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង២៣ និង៣០នាទី ជនសង្សយ័ឈ្មោះគឹម សេងអ៊ី និងមិត្តភក្រ័បានផឹកនៅក្នុងខារ៉ាអូខេអាត់ជួង លុះដល់វេលាម៉ោង០១ និង៣០នាទី ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២២ ជនសង្សយ័ក៍មានរឿងទំនាស់ពាក្យសំដីគ្នាជាមួយមិត្តភក្រ័ខ្លួន ហើយជនរងគ្រោះទាំងពីរនាក់ ម្នាក់ជាសន្តិសុខ និងម្នាក់ជាអ្នករត់តុបានជួយឃាត់ ជនសង្សយ័ខឹងបានយកកូនសោរម៉ូតូចាក់ទៅលើជនរងគ្រោះទាំងពីរបណ្តាលអោយរងរបួសធ្ងន់ និងស្រាល ហើយកំលាំងសមត្ថកិច្ចយើងងដែលល្បាតឃាត់បានជនសង្សយ័ភ្លាមៗនៅកន្លែងកើតហេតុ។
ជនសង្ស័យ និងវត្ថុតាងដកហូត កំលាំងជំនាញខណ្ឌ ប៉ុស្តិ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធីច្បាប់ ៕