ពលរដ្ឋប្រទះឃើញគ្រោងឆ្អឹងមនុស្ស ហើយភ័យខ្លាច ក៏រាយការណ៍ជូនដល់សមត្ថកិច្ច

បាត់ដំបង: នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចបាតល្អាងភ្នំឈូងស្វាយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ពួកគាត់បាននាំគ្នាធ្វើជណ្តើរដើម្បីចុះទៅបាតល្អាងក្នុងគោលបំណងប្រមូលអាចម៍ប្រចៀវក៏ស្រាប់តែប្រទះឃើញគ្រោងឆ្អឹងមនុស្ស ហើយភ័យខ្លាចក៏រាយការណ៍ជូនដល់សមត្ថកិច្ចដើម្បីចុះពិនិត្យស្រាវជ្រាវ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងដែរថា ល្អាងភ្នំខាងលើគឺជាល្អាងដែលកម្រមានមនុស្សចូលទៅដល់ពីព្រោះមានលក្ខណៈស្ថានភាពស្មុគស្មាញ មានសភាពតូច ហើយជ្រៅ និងងងឹតថែមទៀត។
ក្រោយការពិនិត្យវិភាគពីកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ បានសន្និដ្ឋានថា គ្រោងឆ្អឹងនេះជាសាកសពមនុស្សម្នាក់ ហើយមានជាប់ចំណងទៀត ដែលរយ:ពេលនៃការស្លាប់អាចតាំងរបបខ្មែរក្រហម ដែលមិនមែនស្លាប់នៅចន្លោះ១០ ឬ ២០ឆ្នាំនោះទេ៕

អត្ថបទដែលជាប់ទាក់ទង