កូនស្រីម្នាក់ និងចៅចំនួន៥នាក់ របស់ សម្តេចតេជោ ហ៊ុន សែន ឆ្លងជំងឺកូវីដ១៩
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពេលនេះ កូនស្រីម្នាក់ និងចៅ៥នាក់របស់សម្តេច បានឆ្លងជំងឺកូវីដ១៩។
ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៦,៩៧៧នាក់, អ្នកជាសះស្បើយសរុបចំនួន១២០,៧៦៧នាក់, ស្លាប់សរុបចំនួន៣,០២០នាក់៕