ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៥៥៨នាក់ (ករណីនាំចូល៤នាក់ និងសហគមន៍៥៥៤នាក់), ជាសះស្បើយ៤២៨នាក់ និងអ្នកស្លាប់១នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៥៥៨នាក់ ក្នុងនោះករណីនាំចូលចំនួន៤នាក់ និងឆ្លងក្នុងសហគមន៍៥៥៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤២៨នាក់ និងអ្នកស្លាប់ ១នាក់ ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៨,១៣៣នាក់, អ្នកជាសះស្បើយសរុបចំនួន១២១,៥៥៣នាក់, ស្លាប់សរុបចំនួន៣,០២៣នាក់៕

អត្ថបទដែលជាប់ទាក់ទង