អ្នកញៀនល្បែងបញ្ជល់មាន់ជិត១០នាក់ ត្រូវសមត្ថកិច្ចចុះបង្រ្កាប
ខេត្តបាត់ដំបង៖ នៅ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២២ នៅចំណុចចំការក្រូចឆ្មាស្ថិតក្នុងភូមិសំរោងកោង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
អ្នកញៀនល្បែងបញ្ជល់មាន់ជិត១០នាក់ត្រូវសមត្ថកិច្ចចុះបង្រ្កាបក្នុងករណីលួចលេងល្បែងស៊ីសងដោយខុសច្បាប់( ភ្នាល់ដាក់លុយ) ។ ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ០៧នាក់ រួមនឹងវត្ថុតាងរួមមាន ៖
– មាន់ជល់ចំនួន ០២ ក្បាល
– ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ចំនួន ០១
– សង្វៀនសម្រាប់ជល់មាន់ចំនួន ០២
– ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ជល់ចំនួន ០១
– ម៉ូតូចំនួន ០២ គ្រឿង ។
បច្ចុប្បន្នត្រូវអ្នកញៀនល្បែងស៊ីសងទាំង០៧នាក់រួមនិងវត្ថុតាងបានបញ្ជូនទៅការិយាល័យជំនាញកំពុងធ្វើការសាកសួរស្រាវជ្រាវនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕