ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ធខ្មែរអ៊ិស្លាម អស់ទាំងស្រុង

ភ្នំពេញ៖ កាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិ៣ ផ្លូវមាត់ទន្លេ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ធខ្មែរអ៊ិស្លាមជាច្រើនគ្រួសារអស់ទាំងស្រុង ផ្អើលអស់រថយន្ដបង្ការនិងពន្លត់អគ្គិភ័យចេញអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗផងដែរ។
ប្រភពពីប្រជាពលរដ្ឋរងគ្រោះម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់បានប្រាប់ទាំងភ្នែកឱ្យដឹងថាទីតាំងកើតហេតុខាងលើ គឺពួកគាត់ជួលដីគេ សង់ផ្ទះស្នាក់នៅ ។
ប្រភពដដែលបន្តទៀតថាក្នុងមួយគ្រួសារ សង់បន្ទប់ស្នាក់នៅ ទំហំ០៤ម៉ែត្រគុណ០៥ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី សរុបគ្រួសារដែលស្នាក់នៅទាំងអស់មានចំនួនជាង១០ គ្រួសារ ។ មុនពេលកើតហេតុ គឺមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ចេញពីបន្ទប់ស្នាក់នៅ មួយនៅខាងចុងគេ ដែរលម្ចាស់បន្ទប់ បិទទ្វារ នាំគ្នាទៅធ្វើការអស់ បង្កជាអណ្ដាតភ្លើងឆេះរាលដាល បន្តបន្ទាប់គ្នា រហូតគ្រប់គ្រងលែងជាប់ និង ឆ្លងរាលដាល ដល់ផ្ទះឈើ មួយខ្នងធំ បណ្តាលឱ្យឆាបឆេះអស់ទាំងស្រុង ផ្អើលប្រជាពលរដ្ឋជិតខាង នាំគ្នារត់យកតែ ប្រាស់អាយុ រៀងៗខ្លួន បានត្រឹមនាំគ្នាអង្គុយមេីលផ្ទះរបស់ខ្លួនត្រូវអគ្គិភ័យឆាបឆេះ ។ សមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញអន្តរាគមន៍ បាញ់ទប់ស្កាត់ មិនឲ្យឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតឡើយ ។
មូលហេតុនៃការឆាបឆេះ ប្រជាពលរដ្ឋដាក់ការសន្និដ្ឋាន បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទដែលជាប់ទាក់ទង