បុរសម្នាក់- -ស្-លា-ប់-ចោលប្រពន្ធ និងកូន ទើបតែបានមួយខួប ករណីគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញៈ កាលពី យប់ ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ លើផ្លូវជាតិលេខ៤ ចំណុចខាងលិច ជិតប៉ុស្តិ៍នគរបាលចោមចៅទី៣ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ បុរសម្នាក់ បានស្លាប់ចោលប្រពន្ធ និងកូន ទើបតែ បានមួយខួប បន្ទាប់ពីជិះម៉ូតូ ចេញពីធ្វើការសំណង់ គោលបំណង ត្រឡប់ទៅ បន្ទប់ជួល នៅព្រែកទា ក៏ត្រូវបានរថយន្តបុក ហើយរថយន្តបង្ក ក៏បានបើក រត់គេចបាត់ស្រមោល។
សពជនរងគ្រោះ មានឈ្មោះ ឆោម កុយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការសំណង់ ស្នាក់នៅព្រែកទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិត្រពាំងភ្លោះ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។ បុរសរងគ្រោះ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FV.0392 (ជិះតែម្នាក់ឯង)។
មុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូហុងដា ឌ្រីម ចេញពីធ្វើការ ក្នុងគោលបំណង ត្រឡប់ទៅបន្ទប់ជួល នៅព្រែកទា ដោយធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីខាងលិច ទៅខាងកើត។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត មួយគ្រឿង មិនចាំម៉ាក បើកស្របគ្នា មកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូបុរស រងគ្រោះ បណ្ដាលឲ្យ បែកក្បាល រងរបួសធ្ងន់ ហើយបានស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ ។ ចំណែករថយន្តមិនឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបន្ថែមល្បឿន បើកគេចបាត់ ស្រមោល។
សមត្ថកិច្ចជំនាញខណ្ឌ ចុះមកចំណុចកើតហេតុ ពិនិត្យទីតាំង កន្លែង កើតហេតុ រួចធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ ដឹកយកទៅ ស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕