ឃាត់ខ្លួនក្មេងទំនើងចំនួន២៦នាក់ តែងតែជិះម៉ូតូដេញគ្នា ប្រសេកប្រសាចតាមដងផ្លូវ ៥នាក់ពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀន និង៨នាក់ពាក់ព័ន្ធក្នុងករណីប្រើហិង្សា

ស្ទឹងត្រែង ៖ បង្ក្រាបក្មេងទំនើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ២១ ដល់ថ្ងៃទី ២៣កុម្ភៈ ឆ្នំា២០២២នេះ ឃាត់ខ្លួនក្មេងទំនើងចំនួន២៦នាក់។
ក្រុមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបខាងលើ តែងតែជិះម៉ូតូដេញគ្នា ប្រសេកប្រសាចតាមដងផ្លូវនៅពេលយប់ ប្រើហិង្សានិងរំខានដល់ការរស់នៅ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។
ប្រតិបត្តិការបង្ក្រាបក្មេងទំនើងរយៈពេលបីថ្ងៃកម្លាំងអាវុធហត្ថបានឃាត់ខ្លួនក្មេងទំនើងចំនួន២៦នាក់ ដកហូតម៉ូតូអត់ពន្ធកែច្នៃខុសលក្ខណៈបច្ចេកទេស១១គ្រឿងនិងកាំបិតចំនួន២ផងដែរ។ ក្នុងចំណោមក្មេងទំនើងចំនួន២៦នាក់ ៥នាក់ពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀន និង៨នាក់ពាក់ព័ន្ធក្នុងករណីប្រើហិង្សាដោយចេតនា ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង។ចំណែក ៨នាក់ផ្សេងទៀតត្រូវបានធ្វើការអប់រំឲ្យអាណាព្យាបាលមកធានាយត្រឡប់យកទៅវិញ។
ក្នុងនោះ ក៏មានជនសង្ស័យម្នាក់ជាអនីតិជនអាយុ១៦ឆ្នាំធ្វើតេស្តរហ័សវិជ្ជមានជំងឺកូវីត-១៩ ករណីនេះត្រូវបានលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងឱ្យគ្រូពេទ្យយកទៅព្យាបាលនៅមណ្ឌល និងឱ្យឪពុកម្តាយធ្វើការធានាពេលព្យាបាលជាសះស្បើយត្រូវយក

អត្ថបទដែលជាប់ទាក់ទង