យុវជនម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ហើយជ្រុលទៅបង្គោលថ្ម និងដើមឈើ បណ្តាលឱ្យដួលបោកស្លាប់ភ្លាមៗ

ភ្នំពេញ៖ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២២នេះ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនហើយជ្រុលទៅបង្គោលថ្មនិងដើមឈើបណ្តាលឱ្យដួលបោកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណុចមុខវិមានអាហារតាមបណ្តោយមហាវិថីOCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ជនរងគ្រោះឈ្មោះដែន អាយុប្រហែល ២០ឆ្នាំ ។ ជិះម៉ូតូហុងដាស្កុបពីពណ៌សពាក់ផ្លាកលេខ 1AH-0160 ។ សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុពិនិត្យរួចរាល់និងប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តព្រៃវែង៕

អត្ថបទដែលជាប់ទាក់ទង