ស្ត្រីម្នាក់ បានស្លា.ប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីត្រូវបានម៉ូតូដឹកឈើខុសច្បាប់មួយគ្រឿង បុ.កយ៉ាងពេញទំហឹង
មណ្ឌលគីរី៖ នៅ ល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាម បន្ទាប់ពីត្រូវបានម៉ូតូដឹកឈើខុសច្បាប់មួយគ្រឿងបុកយ៉ាងពេញទំហឹង នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ស្ត្រីរងគ្រោះឈ្មោះ ចែ ចែម នៅស្រុកកែវសីមា បានជិះម៉ូតូមួយគ្រឿង Honda Dream 125 បានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុមានម៉ូតូដឹកឈើមួយគ្រឿងបានបុកពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ រីឯជនបង្កបានរត់គេចខ្លួនបាត់។
សមត្ថកិច្ចមូលដ្ឋានស្រុកកែវសីមាបានឲ្យដឹងថា ពួកគាត់នឹងស្វែងរកជនបង្កឲ្យទាល់តែឃើញ ដើម្បីយកផ្ដន្ទាទោសតាមផ្លូវច្បាប់៕