ករណីនេះ កូនបង្កើតនិងកូនប្រសារឈ្លោះទាស់សំដីគ្នា ជនរងគ្រោះជាឳពុកក្មេក ក៏ចូលទៅសម្របសម្រួលហើយកូនប្រសាខឹងឪពុកក្មេក ក៏ធ្វើសកម្មភាពកា.ប់.ទៅលើឱពុកក្មេកមួ.យ.កំ.បិ.តត្រូវជើងខាងស្តាំរ.ង.រ.បួ.ស.ធ្ង.ន់
ខេត្តប៉ៃលិន÷ នៅ ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋស្ទឹងកាច់ បានទទួលពាក្យបណ្ដឹងករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោសចំនួន ០១ ករណី ពីជនរងគ្រោះឈ្មោះ តូត ខ្លា ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កេីតឡេីង
នៅវេលាម៉ោង ០០និង១០នាទី រំលងអធ្រាត្រ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជនបង្ករបានយកកាំបិតខ្វែវចំនួន ០១ដើម កាប់ទៅលើជនរងគ្រោះត្រូវចំកំភួនជេីងស្តាំបបណ្តាលឲ្យរបួសធ្ងន់។
-ជនរងគ្រោះឈ្មោះ តូត ខ្លា ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវជាឪពុកក្មេក (របួសធ្ងន់ជើងខាងស្តាំ)។
-ជនបង្កឈ្មោះ ម៉ម ពិសី ភេទប្រុស អាយុ ៣០ឆ្នាំ (ត្រូវជាកូនប្រសារ) រស់នៅភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( ជនបង្កបានរត់គេចខ្លួនបាត់)។
ករណីនេះដោយមូលហេតុ៖ កូនបង្កើតនិងកូនប្រសារឈ្លោះទាស់សំដីគ្នា ជនរងគ្រោះជាឳពុកក្មេក ក៏ចូលទៅសម្របសម្រួលហើយកូនប្រសាខឹងឪពុកក្មេក ក៏ធ្វើសកម្មភាពកាប់ទៅលើឱពុកក្មេកមួយកំបិតត្រូវជើងខាងស្តាំរងរបួសធ្ងន់។
ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកឯជនសង្ស័យកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕