បញ្ជូនខ្លួនជនសង្ស័យ២ នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីប៉ុនប៉ងឃាតកម្ម និងធ្វើឱ្យខូចខាតដោយចេតនា

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២២នេះ បញ្ជូនខ្លួនជនសង្ស័យ២ នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីប៉ុនប៉ងឃាតកម្មនិងធ្វើឱ្យខូចខាតដោយចេតនាទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការទៅតាមនិតិវិធី។

គួររំលឹកថានៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ មានករណី ប៉ុនប៉ងឃាតកម្ម និងធ្វើឲ្យខូចខាតដោយចេតនា កើតឡើងនៅចំណុចផ្លូវចូលវិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ហេង ចំណាន ហៅកូកា ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះតាំង គីមឡេង ភេទប្រុស អាយុ១៦ឆ្នាំ និងបក្សពួកចំនួន៤នាក់ទៀតដែលមានឈ្មោះថា ក្រុមអាការ៉ែមកី ហើយក្រុមនេះតែងតែបង្កអសន្តិសុខយ៉ាងសកម្មក្នុងក្រុងសិរីសោភ័ណ ។

ក្រុមជនសង្ស័យបាននាំគ្នាធ្វើសកម្មភាពជិ:ម៉ូតូចំនួន២គ្រឿង កាន់កាំបិត១ដើម ដេញកាប់ទៅលើជនរងគ្រោះ￸ឈ្មោះ￸ ធៀង ថានុន ភេទប្រុស អាយុ១៨ឆ្នាំ បណ្ដាលឲ្យរងរបួសដៃខាងស្ដាំយ៉ាងធ្ងន់់ធ្ងរ និងបក្សពួកម្នាក់ទៀតឈ្មោះ￸ ឌៀប ពៅហេង ភេទប្រុស អាយុ១៧ឆ្នាំផងដែរ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ￸ លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតឈានដល់់ការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ខាងលើនៅកន្លែងផ្សេងៗពីគ្នា ព្រមទាំងដកហូតកាំបិត១ដើមនៅវេលាម៉ោង១២និង៥៣នាទី ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ ២០២២ ចំណែកបក្សពួក៤នាក់ទៀតបានរត់គេចខ្លួនអស់ ។
ចម្លើយរបស់ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាមានគ្នាចំនួន៦នាក់ ជិ:ម៉ូតូ២គ្រឿងហើយបានធ្វើកម្មភាពកាប់ទៅលើក្រុមជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ពិតប្រាកដមែន ៕

អត្ថបទដែលជាប់ទាក់ទង