ឃាត់ជនសង្ស័យនេះ បានធ្វើសកម្មភាព-ប្ល-ន់-យកលុយ និងគ្រឿងអលង្ការ មួយចំនួន និងថែមទាំង-វា-យ- អា-ក-រ-ស-ម្លា-ប់ ជនរងគ្រោះទៀត

មណ្ឌលគិរីៈ កាលពី ថ្ងៃទី២៨ កុម្ភៈ ២០២២ នៅត្រង់ចំណុចអូរថ្មី ភូមិអូរពោធិ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ និងបានបញ្ជូនមកដល់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃ ដដែលនេះ ។
ជនសង្ស័យ១នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី សហការជាមួយ កម្លាំងកងរាជអាវុធហត្ថ ខេត្តក្រចេះ ឃាត់ខ្លួនបានហើយ ក្រោយពេលជនសង្ស័យរូបនេះ បានធ្វើសកម្មភាពប្លន់យកលុយ និងគ្រឿងអលង្ការ មួយចំនួន និងថែមទាំងវាយ អាករសម្លាប់ជនរងគ្រោះទៀតផង នៅភូមិអន្ទ្រងសាមគ្គី សែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពវាយ និងអារកសម្លាប់ជនរងគ្រោះ ឈ្មោះ វេង ភា ភេទស្រី អាយុ៥១ឆ្នាំ កាលពីវេលាម៉ោង ២០:០០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ ដើម្បីយកលុយ និងគ្រឿងអលង្ការមួយចំនួន នៅចំណុច ភូមិអន្ទ្រងសាមគ្គីសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីលួចយក គ្រឿងអលង្ការ និងលុយមួយចំនួន ។
ក្រោយធ្វើសកម្មភាពរួចហើយ ជនសង្ស័យ ក៏បានគេចខ្លួន តែត្រូវកម្លាំងអាវុធហត្ថ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ សហការគ្នា ឃាត់ខ្លួនជនសង្ស័យបាន នៅប៉ុន្មានម៉ោងក្រោយមក។
ជនសង្ស័យ ឈ្មោះ ថន សិទ្ធធាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ជនសង្ស័យរូបនេះ បានសារភាពថា មូលហេតុ ដែលគេធ្វើសកម្មភាពសម្លាប់ និងលួចយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ព្រោះគេត្រូវការលុយ ដើម្បីធ្វើសោហ៊ុយ ទៅជួបមិត្តស្រី នៅភ្នំពេញ ។
ជនសង្ស័យ បានសារភាពទៀតថា ខ្លួនបានយកអង្រែបុកគ្រឿង វាយក្បាលជនរងគ្រោះ ពីក្រោយ ចំនួន៥អង្រែ ទើបជនរងគ្រោះ ដួលទៅនឹងដី រួចខ្លួនបានជាន់ពីលើខ្នងជន រងគ្រោះ យកកាំបិតអារកជនរងគ្រោះ ពីក្រោយ ត្រង់ក្រោមត្រចៀក បណ្តាលអោយដាច់ ហូរឈាម ស្លាប់នៅកន្លែងកើតហេតុ រួចជនសង្ស័យ បានដោះយកគ្រឿងអលង្ការ និងលុយរបស់ជនរងគ្រោះ រួចជិះម៉ូតូ រត់គេចខ្លួនតែម្តង ។
សមត្ថកិច្ច ចាប់យករួមមាន -ម៉ូតូម៉ាកហុងដា វ៉េវ អាល់ហ្វា ពណ៌ខ្មៅ ចំនូន១គ្រឿង -លោហៈធាតុ ពណ៌លឿង មានខ្សែក២ខ្សែ ខ្សែដៃ២ខ្សែ កងដៃ២កង ចិញ្ចៀន២វង់ -កាបូបដៃមនុស្សស្រី ចំនួន១ -ប្រាក់ខ្មែរ ចំនួន ៦៩៥.០០០ រៀល -ប្រាក់វៀតណាម ចំនួន ៥.០០០ ដុង និង-ប្រាក់ថៃ ចំនួន ១០០ បាត ។
នៅរសៀលថ្ងៃទី២៨ កុម្ភៈនេះ ជនសង្ស័យ កំពុងត្រូវបានឃាត់ខ្លួន នៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី ដើម្បីបញ្ជូនបន្ត ទៅសាលាដំបូង ខេត្តមណ្ឌលគីរី ៕

អត្ថបទដែលជាប់ទាក់ទង