បដិសេធចោលទាំងស្រុង ចំពោះបុគ្គលឈ្មោះ ឌឹប សូត្រវិចិត្រ ដែលក្លែងបន្លំលើអត្តសញ្ញាណប័ណ្ណនាយទាហាន នៃកងយោធពលខេមរភូមិន្ទ
ភ្នំពេញ ៖ ក្រសួងការពារជាតិអគ្គនាយកដ្ឋានសំភារៈបច្ចេកទេស (28/02/2022) .អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមបដិសេធចោលទាំងស្រុងចំពោះបុគ្គលឈ្មោះ ឌឹប សូត្រវិចិត្រ ដែលក្លែងបន្លំលើអត្តសញ្ញាណប័ណ្ណនាយទាហាន នៃកងយោធពលខេមរភូមិន្ទ លេខ ៩ស១១ធ៨៨៦១។អត្តសញ្ញាណប័ណ្ណយោធា ដែលប្រើប្រាស់ដោយបុគ្គលរូបនេះដោយបញ្ជាក់ថា មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ អត្តលេខ ០០៥៨០៧ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នោះ គឺជាអត្តសញ្ញាណបណ្ណក្លែងបន្លំ។
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមបញ្ជាក់ថា បុគ្គលខាងលើនេះពុំមានឈ្មោះក្នុងបញ្ជីគ្រប់គ្រងចំនួនកងទ័ពក្នុង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនោះទេ ដូច្នេះសុំអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចាត់វិធានការត្រួតពិនិត្យតាមផ្លូវច្បាប់ ៕