បុរសម្នាក់ បានបើកម៉ូតូលឿនជ្រុល បុកសួនច្បារ ពុះចែកទ្រូងផ្លូវ ផ្លោងទៅផ្លូវម្ខាងទៀត ក៏ត្រូវរថយន្តកិនស្លាប់ នៅនឹងកន្លែង
ភ្នំពេញៈ កាលពី យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ។
សពបុរសរងគ្រោះ មានឈ្មោះ ភី នៀ អាយុ ២៥ ឆ្នាំ មានស្រុកកំណើតនៅ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្ន ស្នាក់នៅម្ដុំក្រោយផ្សារកាណា សុីធី និងមានមុខរបរ ជាអ្នកបើកឡានដឹកដី។
បុរសរងគ្រោះ ម៉ូតូប៊ីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខ កណ្ដាល 1AL-9619 តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពី ខាងលិច ទៅខាងកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុច ស្តុបវត្តស្លែង ក៏បានរេចង្កូត ជ្រុលទៅបុក ជាមួយសួនច្បារ ពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យជនរងគ្រោះ ហោះផ្លោងទៅផ្លូវ ម្ខាងទៀត ហើយក៏ត្រូវរថយន្តធុនធំ មួយគ្រឿង មិនចាំម៉ាក កិន បណ្ដាលអោយស្លាប់ ភ្លាមៗ នៅនឹងកន្លែង ចំណែករថយន្ដនោះ បើកគេចខ្លួនបាត់ស្រមោល។
ក្រោយពីកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានចុះមកដល់ទីតាំង កន្លែងកើតហេតុ ធ្វើកំណត់ហេតុ រួចប្រគល់សព និងម៉ូតូ អោយសាច់ញាតិ៕