មូលហេតុដែលបណ្តាលឲ្យឆេះនេះ គឺដោយសារ ផ្ទុះអាគុយផ្ទាំងសឡាទៅប៉ះចំធុងសាំងដែលទុកនៅលើផ្ទះ ទើបឆាបឆេះ
សៀមរាប៖ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិស្នោ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
ករណីអគ្គិភ័យនេះបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិដូចជា ផ្ទះ១ខ្នង ទំហំ ៥ម៉ែត្រ x ៦ម៉ែត្រ សង់ពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស្លឹក (ខូចខាតអស់ទាំងស្រុង),ឆេះម៉ូតូ ០១គ្រឿងម៉ាកហុងដាឌ្រីម (គុណភាពចាស់), ម៉ាស៊ីនបាញ់ថ្នាំស្មៅ០១គ្រឿង, ស្រូវអស់៦ការ៉ុង, ស្កត្នោត ៦កាដុង, ទូរស័ព្ទម៉ាក CamPhone ០១គ្រឿង, វិទ្យុទាក់ទង ០១គ្រឿង, ប្រាក់ខ្មែរ ២០០០០០រៀល, ឯកសារសំបុត្រកំណើត,អត្តសញ្ញាណប័ណ្ណ, ប័ណ្ណចាក់វ៉ាក់សាំង, សៀវភៅគ្រួសារ និងសម្ភារះប្រើប្រាស់មួយចំនួនផ្សេងទៀត។ ម្ចាស់ផ្ទះឈ្មោះ ពេជ្រ សេរី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុដែលបណ្តាលឲ្យឆេះនេះគឺដោយសារ ផ្ទុះអាគុយផ្ទាំងសឡាទៅប៉ះចំធុងសាំងដែលទុកនៅលើផ្ទះ ទើបឆាបឆេះតែម្តង។ សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សនិងសត្វនោះទេ៕