ធ្លាក់គ្រឿងចក្រ សម្រាប់បុកគ្រឹះពីលើរថយន្ត បង្កការភ្ញាក់ផ្អើល

ភ្នំពេញ: កាលពី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នៅតាមផ្លូវ៣០ម៉ែត្រ ខាងលិចបុរីសន្តិភាព២ ចំណុចភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នៅមុនកើតហេតុ គេបានឃើញ រថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស អូសណ្តោងរ៉ឺម៉ក មានដឹកគ្រឿងគ្មានស្លាកលេខ ដែលដឹកគ្រឿងចក្រសម្រាប់បុកគ្រឹះមួយគ្រឿងនៅពីលើ បើកតាមបណ្តោយផ្លូវ៣០ម៉ែត្រ ពីលិចទៅកើត ដល់ចំណុចកើតហេតុ សង្ស័យតែដោយសារការរៀបចំដឹកជញ្ជូនមានការ ធ្វេសប្រហែស ទើបរអិលធ្លាក់ចុះពីលើរថយន្ត សំណាងល្អមិនបង្កឲ្យអ្នកណារងរបួស និងប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់អ្នកដទៃឡើយ ។ សមត្ថកិច្ចចុះទៅពិនិត្យ ជួយសម្រួលចរាចរណ៍ ហើយឲ្យម្ចាស់យករថយន្តស្ទូចទៅលើក ដាក់ចុះ និងរៀបចំដឹកចេញបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង