ជនជាតិថៃម្នាក់ បានធ្វើអត្តឃាត ដោយលោត ពីលើអគារ ស៊ី អេ សិច កម្ពស់១១ជាន់ នៃក្រុមហ៊ុនកាស៊ីណូក្រោន ស្ថិតក្នុងភូមិក្បាល ស្ពាន១
បន្ទាយមានជ័យៈ កាលពី រសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ជនជាតិថៃម្នាក់ បានធ្វើអត្តឃាត ដោយលោត ពីលើអគារ ស៊ី អេ សិច កម្ពស់១១ជាន់ នៃក្រុមហ៊ុនកាស៊ីណូក្រោន ស្ថិតក្នុងភូមិក្បាល ស្ពាន១ សង្កាត់ / ក្រុងប៉ោយប៉ែត ។
ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញ បានចុះពិនិត្យ ស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញារង លោក លឹម ប៊ុនសុភ័ក្រ ហើយតាមរយៈកាមេរ៉ាសុវត្ថិភាព របស់ក្រុមហ៊ុន ឃើញថា អត្ដឃាតជន បានលោត សម្លាប់ខ្លួន ពីលើអគារ ជាន់ទី១១ ។ អត្ដឃាតជន ឈ្មោះ មេសា សយស៊ែង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិថៃ មុខរបរ ជំនួយការទីផ្សារ របស់ក្រុមហ៊ុនក្រោន ។
យោងសម្តីមិត្តភក្តិ ជាជនជាតិថៃ របស់អត្ដឃាតជន គឺឈ្មោះ ភីរ៉ាយ៉ុត វុទ្ធីឃុន (ប៉ាវ) ភេទប្រុស អាយុ២៤ឆ្នាំ និង ឈ្មោះវង្ស សាវ៉ាន់ផយគង់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅបន្ទប់ជាមួយគ្នា បានឱ្យដឹងថាៈ តាំងពីថ្ងៃទី១ ខែមីនាពេលល្ងាច អត្ដឃាតជន ឃើញមានសត្វហោះ កាត់មុខ និងមានអារម្មណ៍មិនស្រួល ក៏អង្គុយលេង ទូរស័ព្ទតែម្នាក់ឯង មិននិយាយស្តី ។ រហូតដល់ថ្ងៃទី២ មីនា នៅតែមានអាការៈ ដដែល។ លុះព្រឹកម៉ោង ៩និង២៥នាទី ថ្ងៃទី៣ ខែមីនា បុគ្គលិកអាគារស្នាក់នៅ បានទៅគោះទា្វរបន្ទប់ ហើយសួរថា មានបាត់បងប្អូនអត់? ហើយក៏ឃើញរូបថតសព ឈ្មោះ មេសា សយសែង ។
មូលហេតុនៃការស្លាប់របស់យុវជន ជាជនជាតិថៃម្នាក់នេះ សមត្ថកិច្ចជំនាញ បានអះអាងថា ជាការធ្វើអត្ដឃាត ។ សាកសពបានយកទៅតម្កល់ទុក នៅវត្តបាលិលេយ្យ តាមបញ្ជាលោកព្រះរាជអាជ្ញារង មុនយកទៅស្រុកកំណើត នៅប្រទេសថៃ៕