ស្រាវជ្រាវនិងបង្រ្កាប មុខសញ្ញាធាក់ប្លន់យកម៉ូតូយ៉ាងសកម្មនៅលើផ្លូវ៦០ម៉ែត្រ ច្បារអំពៅនិងតាខ្មៅ ត្រូវបានបង្ក្រាបមួយសំបុកធំ
កណ្តាល ៖ ស្រាវជ្រាវនិងបង្រ្កាប មុខសញ្ញាធាក់ប្លន់យកម៉ូតូយ៉ាងសកម្មនៅលើផ្លូវ៦០ម៉ែត្រ ច្បារអំពៅនិងតាខ្មៅ ត្រូវបានបង្ក្រាបមួយសំបុកធំ ។ ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពស២៥៦៥ត្រូវនឹងថ្ងៃទី ២ ខែ មីនា ឆ្នាំ២០២២ ។
*ស្តីពីករណី: លួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ)
*ករណីទី១៖
-ករណី ៖ លួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ)
-កើតហេតុ:ថ្ងៃទី១៨/០២/២០២២ វេលាម៉ោង២០និង៣០នាទី
-នៅចំណុច:ផ្លូវ៥០ម៉ែត្រមុខវត្តគោកអំពិលភូមិព្រឹកថ្លឹង
សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
*ជនរងគ្រោះ ៖
-ឈ្មោះ ម៉ៅ រតនៈ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅ ភូមិគោកឱឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ មុខរបរនគរបាលក្រសួងមហាផ្ទៃ។
*ករណីទី២៖
-ករណី ៖ លួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ)
-កើតហេតុ:ថ្ងៃទី២៤/០២/២០២២ វេលាម៉ោង២១និង៤០នាទី
-នៅចំណុច:ផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
*ជនរងគ្រោះ ៖
-ឈ្មោះ ប្រក់ សុភីន ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរក្រុមហ៊ុន ។
*ករណីទី៣៖
-ករណី ៖ លួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ)
-កើតហេតុ:ថ្ងៃទី០១/០៣/២០២២វេលាម៉ោង២២និង៣០នាទី
-នៅចំណុច:ផ្លូវជាតិលេខ២ កែង៦០ម៉ែត្រ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
*ជនរងគ្រោះ ៖
-ឈ្មោះហេង គឹមហួរ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ក្រុមហ៊ុន ។
*ជនសង្ស័យ៦នាក់៖
១-ឈ្មោះ វន ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះ យូ ផាន់នាង ហៅចយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៣-ឈ្មោះ រស់ ស៊ីដា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៤-ឈ្មោះ តៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
៥-ឈ្មោះជា ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុង តាខ្មៅ ខេត្តកណ្តាល មុខរបរនារីការ៉ាអូខេ ( ឃាត់ខ្លួន )
៦-មិនស្គាល់ឈ្មោះ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។
*ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាខេត្តកណ្តាលករណីលួច និង ជួញដូរគ្រឿងញៀន។
*វត្ថុតាងចាប់យក៖
១-ម៉ូតូមួយគ្រឿងម៉ាក Honda c125 សេរី២០២១ គ្មានស្លាកលេខ (របស់ជនរងគ្រោះ)។
២-ម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៏ស សេរី២០២១ គ្មាន ស្លាកលេខ (របស់ជនរងគ្រោះឈ្មោះហេង គឹមហួរ) ។
៣-ម៉ូតូមួយគ្រឿងម៉ាក Honda Beat ពណ៏សលាយក្រហម សេរី២០២១ គ្មានស្លាកលេខ (របស់ជនរងគ្រោះឈ្មោះ ប្រក់ សុភីន)។
៤-ទូរសព្ទ័មួយគ្រឿងម៉ាក oppo ពណ៍ខៀវ (របស់ជនសង្ស័យ)។
៥-ទូរសព្ទ័មួយគ្រឿងម៉ាក Nចុចពិល ពណ៍ខ្មៅ (របស់ជនសង្ស័យ)។
**ករណីទី៤៖
-ករណី ៖ អំពើលួច (ដែក)
-កើតហេតុ:ថ្ងៃទី០២/០៣/២០២២
វេលាម៉ោង០៧និង៣០នាទី
-នៅចំណុច:ផ្ទះទុកចោល ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
*ជនរងគ្រោះ ៖
-មិនស្គាល់ឈ្មោះ មិនបានដាក់ពាក្យបណ្តឹង ។
*ជនសង្ស័យ២នាក់៖
១-ឈ្មោះ រស់ ស៊ីដា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះ គា ស្រ៊ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ
ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។
*ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាខេត្តកណ្តាលករណីលួច និង ជួញដូរគ្រឿងញៀន។
*វត្ថុតាងចាប់យក៖
១-ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាក VIVA ពណ៏ខ្មៅ និង កង់បីពណ៏ក្រហម គ្មានស្លាកលេខ(របស់ជនសង្ស័យជិះធ្វើសកម្មភាព)។
២-រនាំងដែកចំនួន២ផ្ទាំង (របស់ជនរងគ្រោះ)។
៣-ធ្វើដែកមួយផ្ទាំង (របស់ជនរងគ្រោះ)។
*សភាពនៃរឿងហេតុ៖
ករណីទី១៖
កាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២២ ក្រុមជនសង្ស័យបានធាក់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកHonda c125 សេរី២០២១ ពីជនរងគ្រោះឈ្មោះម៉ៅ រតន: នៅចំណុចមុខវត្តគោកអំពិល ផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯកខណ្ឌដង្កោ ភ្នំពេញ ហើយនាំគ្នាជិះរត់គេចខ្លួនបាត់អស់ទៅ។
ករណីទី២៖
លុះមកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមជនសង្ស័យ បាននាំគ្នាធ្វើសកម្មភាពធាក់ប្លន់យក ម៉ូតូមួយគ្រឿងម៉ាកHonda Beat ពីនារីរងគ្រោះ នៅតាមផ្លូវភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ហើយជិះគេចខ្លួនបាត់ទៅ ។
ករណីទី៣៖លុះមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី ក្រុមជនសង្ស័យបានធាក់ប្លន់យកបានម៉ូតូមួយគ្រឿងម៉ាកHonda Scoopy ពណ៏ស សេរី២០២១ ពីជនរងគ្រោះឈ្មោះ ហេង គឹមហួរ នៅចំណុចផ្លូវជាតិលេខ២កែង៦០ម៉ែត្រ ហើយជិះរត់គេចខ្លួនបាត់ទៅ ៕