ករណី-ឃា–ត-ក-ម្ម! ប្រធានអង្គការ ធីភីអូ(TPO )ម្នាក់ចុះណែនាំអប់រំដល់ពលរដ្ឋក្នុងសហគមន៍ តែត្រូវម្ចាស់ផ្ទះ មួម៉ៅនឹងការណែនាំ ក៏ស្ទុះយកពូថៅកាប់ផ្ទួនៗ បណ្តាលឲ្-យ-ស្-លា-ប់-នៅនឹងកន្លែង
បាត់ដំបងៈ នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២ ប្រធានអង្គការ ធីភីអូ(TPO )ម្នាក់ចុះណែនាំអប់រំដល់ពលរដ្ឋក្នុងសហគមន៍ តែត្រូវម្ចាស់ផ្ទះ មួម៉ៅនឹងការណែនាំ ក៏ស្ទុះយកពូថៅកាប់ផ្ទួនៗបណ្តាលឲ្យស្លាប់នៅនឹងកន្លែង នៅក្រុមទី ១៩ ក្នុងភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ។
ជនសង្ស័យឈ្មោះមាស ហុក ភេទប្រុស អាយុ៤៨ ឆ្នាំមានទីលំនៅក្នុងភូមិឃុំកន្លែងកើតហេតុ។ ចំណែកឯជនរងគ្រោះឈ្មោះឡៅ លុន អាយុ៤៥ ឆ្នាំរស់នៅ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង និងមានមុខងារជាប្រធានសាខាអង្គការគាំទ្រវិបត្តិផ្លូវចិត្ត( TPO) ខេត្តបាត់ដំបង។
នគរបាលបានបញ្ជាក់ថា គ្រួសារជនដៃដល់ជាគ្រួសារក្រីក្រក្នុងភូមិ។ នៅថ្ងៃកើតហេតុជនរងគ្រោះបានចុះទៅដល់ ផ្ទះផ្ទាល់តែម្នាក់ឯង ក្នុងគោលបំណងណែនាំអប់រំចង់ឲ្យកូនស្រីអាយុ៧ឆ្នាំម្នាក់របស់ជនជនសង្ស័យឲ្យទទួលបាន ការបណ្តុះបណ្តាល និងបានការឧបត្តម្ភគាំទ្រផ្សេងៗ។ ភ្លាមៗជនបង្កបានស្ទុះទៅទាញយកពូថៅមួយយ៉ាងមុត ហើយកាប់ទៅលើជនរងគ្រោះផ្ទួនៗជាច្រើនពូថៅត្រង់ក្បាលពីក្រោយ, សៀតផ្កា, ថ្ពាល់, ចង្កា, ក និងស្នងជើងជាដើមបណ្តាលប្រកាច់ស្លាប់មួយរំពេច។
ករណីឃាតកម្មនេះ បន្ទាប់ពីកើតហេតុ កម្លាំងផ្នែកជំនាញរបស់អធិការនគរបាលស្រុកសង្កែបានចុះឃាត់ខ្លួន ជនសង្ស័យបានភ្លាមៗនិងនាំខ្លួនមកសាកសួរ និងកសាងសំណុំរឿងអនុវត្តតាមច្បាប់៕