មនុស្សពីរនាក់ បានស្លា,,ប់ភ្លាមៗនៅនឹងកន្លែង ដោយសាររវាងរថយន្តបុកម៉ូតូ

កំពង់ស្ពឺៈ កាលពី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ មនុស្សពីរនាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារថយន្តបុកម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ៣៨ និង ៣៩ ស្ថិតក្នុងភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង។
មុនកើតហេតុ មានម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AA-3048 អ្នកបើកបរឈ្មោះ រិន រាជ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ឌុបមនុស្សម្នាក់ ឈ្មោះ រឿន ឆៃ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិរស់នៅភូមិចេក ឃុំដូង ស្រុកបាទី ខេត្តតាកែវ បើកបរពីទិសខាងកើត ទៅទិសខាងលិច។
លុះមកដល់ចំណុចខាងលើ ម៉ូតូនេះ បានបុកគ្នាជាមួយ រថយន្ត មួយគ្រឿង មិនស្គាល់ម៉ាក និងអត្តសញ្ញាណ អ្នកបើកបរ (បើកគេចបាត់) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យជនរងគ្រោះ ទាំងពីរនាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។
សពជនរងគ្រោះ ទាំងពីរនាក់ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី វត្ថុតាងម៉ូតូ រក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលវល្លិសរ ចំពោះរថយន្ត កំពុងស្រាវជ្រាវ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង