ឃាត់ខ្លួនបុរសម្នាក់ ដែលប្រើអំពើ.ហិ.ង្សា.វា.យ.ត.ប.ប្រពន្ធ រហូតដល់ស្លា.ប់នៅនឹងកន្លែង ព្រោះភ្លើងប្រច័ណ្ឌ

កោះកុងៈ នៅ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នេះ ជនសង្ស័យ ជាប្តីឈ្មោះ ឈឿន ស៊ុងកាន អាយុ ៤៥ ឆ្នាំ មុខរបរជា អ្នកនេសាទ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។ ការដែលធ្វើឱ្យបុរសជាប្តី ប្រើអំពើហិង្សា ដកដៃជើង វាយធាក់ទៅលើស្ត្រី ជាប្រពន្ធ បណ្តាលឱ្យស្លាប់ភ្លាមនោះ កើតចេញពីការស្រវឹងស្រា និងភ្លើងប្រច័ណ្ឌ។
ករណីប្តីប្រើហិង្សា លើប្រពន្ធ ឈ្មោះ សូ សុភ័ស្ត អាយុ ៣៧ នាក់ កើតកាលពីថ្ងៃទី៦ ខែមីនា នាវេលាម៉ោង ១និង៣៧នាទី រំលងអធ្រាត្រ ។ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថាៈ បុរសជាប្តី ធ្លាប់យកបងស្រីរបស់ ស្ត្រីជនរងគ្រោះ ធ្វើជាប្រពន្ធ ក្រោយបងស្រីគាត់ស្លាប់ ដោយសារផឹកស្រាច្រើន ក៏ជនសង្ស័យ បន្តយកស្ត្រីរង គ្រោះ (សុភ័ស្ត) ធ្វើជាប្រពន្ធបន្ត ហើយនាងក៏ផឹកស្រាច្រើន ដូចបងស្រីនាងដែរ។
បុរសជាជនសង្ស័យ ត្រូវបានបញ្ចូនខ្លួន និងសំណុំរឿង ទៅកាន់ស្នងការ ដ្ឋាននគរបាល ខេត្តកោះកុង ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង