ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៥៧នាក់ (ករណីនាំចូល៥៧នាក់ និងសហគមន៍៣០០នាក់), ជាសះស្បើយ៤២៣នាក់ និងស្លា.ប់១នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣៥៧នាក់ ក្នុងនោះករណីនាំចូលចំនួន៥៧នាក់ និងឆ្លងក្នុងសហគមន៍៣០០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤២៣នាក់ និងអ្នកស្លាប់១នាក់ ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៣,០៦៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៧,៣៤៤នាក់, ស្លាប់សរុបចំនួន ៣,០៤៣នាក់៕