ប្ដីកាប់នឹងកាំបិតបុ័ងតោ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងមុខផ្ទះក្បែរកាំជណ្ដើរ នៅសៀមរាប

ខេត្តសៀមរាប÷ នៅថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក២៥៦៥ត្រូវនិងថ្ងៃ០៨ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង០៥និង៣០នាទីព្រឹកស្ថិត នៅផ្ទះភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីឃាតកម្មបង្កឡើងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពយកកាំបិតបុ័ង តោកាប់ប្រពន្ធឈ្មោះសោរ គឹមហៀង អាយុ៤២ឆ្នាំរស់នៅជុំគ្នាត្រង់កបណ្តាលអោយស្លាប់ រួចយកភួយគ្របជនរងគ្រោះហើយចាក់សោរទ្វាផ្ទះនិងរបង ។
ស្ត្រីជាប្រពន្ធស្លាប់ភ្លាមៗ ដោយសារតែបុរសជាប្តីខឹងប្រពន្ធថាមិនយកចិត្តទុកដាក់និងក្រុមគ្រួសាររបស់ខ្លួនគ្រាដែលខ្លួនមានជំងឺ។ ជនសង្ស័យជាឃាតករក៏បានរត់ទៅកន្លែងសមត្ថកិច្ចដើម្បីសារភាពផងដែរ។
ជនសង្ស័យឈ្មោះស្រេង សុខ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកំណើតនៅភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។ បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប ។ រីឯជនរងគ្រោះជាភរិយាឈ្មោះសោរ
គឹមហៀងអាយុ 42 ឆ្នាំត្រូវប្ដីកាប់នឹងកាំបិតបុ័ងតោបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងមុខផ្ទះក្បែរកាំជណ្ដើរ។
បុរសជាប្ដីក្រោយធ្វើសកម្មភាពរួចហើយក៏ជិះម៉ូតូទៅជួបសមត្ថកិច្ចនៅម្តុំស្រះស្រង់ ហើយប្រាប់ដល់សមត្ថកិច្ចថា ខ្លួនសម្លាប់ប្រពន្ធ។ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចក៏បាននាំជនសង្ស័យទៅកន្លែងកើតហេតុ ហើយឃើញថាពិតជាមានមនុស្សស្លាប់ពិតមែន។ បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យយកមកសួរនាំ ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរុញប្រពន្ធធ្លាក់ពីលើកាំជណ្តើរ រួចយកកាំបិតបុ័ងតោសម្លាប់ប្រពន្ធពិតមែន ដោយមូលហេតុខឹងនិងប្រពន្ធ មិនសូវយកចិត្តទុកដាក់ក្រុមគ្រួសាររបស់ខ្លួន និងបង្ខំអោយខ្លួនផឹកទឹកក្រូចឆ្មារសុទ្ធ ពេលដែលខ្លួនមានជំងឺក្រពះ ជំងឺតំរោងនោម និងកំពុងព្យាបាលជំងឺកូវីដ១៩។
បន្ទាប់ពីបានសាកសួររួចសមត្ថកិច្ចក៏បាននាំជនសង្ស័យទៅយកសំណាកពាក់ព័ន្ធនិងជំងឺកូវីដ១៩តែលទ្ធផលអវិជ្ជមាន។ សមត្ថកិច្ចក៏មិនទាន់ធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យនៅឡើយទេ។ ជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងដើម្បីបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង