បង្ក្រាបទីតាំងលេងល្បែងស៊ីសង ត្រង់ចំណុចក្នុងព្រៃ ភូមិសំរោង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៥នាក់

កំពង់ស្ពឺៈ កាលពី រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយកម្លាំងនគរបាលស្រុកសំរោងទង បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងត្រង់ចំណុចក្នុងព្រៃ ភូមិសំរោង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
បង្ក្រាបទីតាំងលេងល្បែងស៊ីសង (អាប៉ោង) នេះ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៥នាក់ (ស្រី៧នាក់) និងដកហូតបានវត្ថុតាងមួយចំនួន ដើម្បីកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង