ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២៣៨នាក់ (ករណីនាំចូល២៤នាក់ និងសហគមន៍២១៤នាក់), ជាសះស្បើយ៣១២នាក់ និងស្លាប់១នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន២៣៨នាក់ ក្នុងនោះករណីនាំចូលចំនួន២៤នាក់ និងឆ្លងក្នុងសហគមន៍២១៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣១២នាក់ និងស្លាប់១នាក់ ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៣,៥០១នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៧,៩៩៥នាក់, ស្លាប់សរុបចំនួន ៣,០៤៤នាក់៕