ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចបូមប្រេងម៉ាស៊ូត
កណ្តាល: នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ករណីអំពើលួច (បូមប្រេងម៉ាស៊ូត) នៅចំណុចសួនកម្សាន្តរបស់ឈ្មោះ ទ្រី ភេទប្រុស អាយុ៥២ឆ្នាំ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ គង់ កឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
វត្ថុតាងចាប់យករួមមាន៖
១.ប្រេងម៉ាស៊ូតចំណុះកន្លះប៊ីដុងជ័រ ចំណុះ៣០លីត្រចំនួន០១ប៊ីដុង ។
២.ទុយោជ័រពណ៌ខៀវសម្រាបបូមប្រេងចំនួន០១ខ្សែមានប្រវែង២៨២ស.ម ។
នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពលួចបូមប្រេងម៉ាស៊ូត នៅក្នុងសាស័រ ខណ:ពេលនោះរងគ្រោះក៏បានឃើញបានស្រែកឆោឡោថា មានចោរលួចបូមប្រេងក៏មានកម្មករនៅទីនោះ ចេញមកជួយដេញចាប់ជនសង្ស័យ បានក៏ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយតែម្ដង ។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕