ជនសង្ស័យ ម្នាក់ ឃាត់ខ្លួន បញ្ជូនទៅសលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ នៅរតនគិរី
ខេត្តរតនគិរី៖ ឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចបានធ្វើឡើងនៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នៅផ្ទះស្ថិតក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុងចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន០១/២០២២ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ដោយបានធ្វើការឃាត់ខ្លួនបញ្ជូនទៅសលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។
ការចុះចាប់ខ្លួនជនសង្ស័យខាងលើនេះគឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនចេញដោយលោកឈុន ច័ន្ចសីហា ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តរតនគិរី លើជនសង្ស័យឈ្មោះ កែវ ភារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរនូវសារធាតុញៀនតាំងពីថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២២ដែលប្រព្រឹត្តទៅនៅចំណុចដីឡូត៍ក្រោយមន្ទីរបរិស្ថានខេត្តស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីចំនួនមួយលើក។ ឃាត់ខ្លួនជនសង្ស័យបានហើយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីដើម្បីចាត់ការតាមនីតិវិធី៕