បញ្ជូនខ្លួនលោក ស៊ឹម សុខហេង ជាមន្ត្រីនគរបាលនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស និង បក្ខពួក៤នាក់ មកកាន់តុលាការហើយ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមិនាឆ្នាំ២០២២ បញ្ជូនខ្លួនលោក ស៊ឹម សុខហេង ជាមន្ត្រីនគរបាលនាយកដ្ឋានស៊ើបការណ៍ខាងក្រៅនិងបច្ចេកទេស និង បក្ខពួក៤នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណី យកកាំភ្លើងខ្លីភ្ជង់និងវាយខ្នោះ ព្រមទាំងបានយកដុំថ្មគប់វាយកម្ទេចម៉ូតូរបស់ជនរងគ្រោះ ។
ហេតុការណ៍នេះបានកើតឡើងតាមមហាវិថីព្រះនរោត្ដម មុខក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង២រំលងអាធ្រាត្រ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ។
ជនសង្ស័យមានគ្នា៤នាក់ មាន១.ឈ្មោះ ស៊ឹម សុខហេង អាយុ២៨ឆ្នាំ ជាមន្ត្រីនគរបាលនាយកដ្ឋានស៊ើបការណ៍ខាងក្រៅនិងបច្ចេកទេស ២.ឈ្មោះ សៅ វិចិត្រ ៣.ឈ្មោះ ឈឿង រ៉ាវីន ៤.ឈ្មោះ ប៊ុន ភក្តី និង៥.ឈ្មោះ ឃីសុខហេង ។
ចំណែកជនរងគ្រោះមានគ្នា២នាក់ ១.ឈ្មោះ ផៃ ផានិត និង ២.ឈ្មោះ ឆៃ យ៉ារ័ត្ន ដែលបានធ្វើដំណើរចេញពីវត្តលង្កា ទៅផ្ទះនៅចាក់អង្រែក្រោម ។ លុះមកដល់ចំណុចកើតហេតុក៏បានជួបក្មេងស្ទាវ២ក្រុមកំពុងដេញវ៉ៃគ្នា រួចបានយកដុំថ្មគប់ទៅលើជនរងគ្រោះ ។ ពេលនោះជនរងគ្រោះ បានផ្ដួលម៉ូតូរត់ចូលក្រសួងមហាផ្ទៃ តែត្រូវបានឈ្មោះ ស៊ឹម សុខហេង ជាមន្ត្រីនគរបាល បានយកអាវុធខ្លីភ្ជង់និងវាយខ្នោះ ហើយបក្ខពួកមួយចំនួនទៀតបានយកដុំថ្មវាយកម្ទេចម៉ូតូជនរងគ្រោះ ៕

អត្ថបទដែលជាប់ទាក់ទង