សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បើកសវនាការជាអសាធារណៈ លើសំណើសុំនៅក្រៅឃុំ របស់តំណាងសហជីពនៃកូដករ ក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួនប្រាំបីនាក់

ភ្នំពេញៈ សាលាឧទ្ធរណ៍រាជធានីភ្នំពេញបើកសវនាការជាអសាធារណៈ លើសំណើសុំនៅក្រៅឃុំរបស់តំណាងសហជីពនៃកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួនប្រាំបីនាក់ កាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០២២នេះ ។ អ្នកទាំងប្រាំបីនាក់នេះរួមមាន៖ ១. កញ្ញា ឈឹម ស៊ីថរ ២. អ្នកស្រី ឈឹម សុខន ៣. អ្នកស្រី សុន ស្រីពេជ្រ ៤. អ្នកស្រី ទូច សិរីមាស ៥. អ្នកស្រី ឃ្លាំង សុបិន្ត ៦. អ្នកស្រី ហៃ សុភាព ៧. អ្នកស្រី រី សុវណ្ណឌី និង ៨. លោក សុខ ណារិទ្ធ ។ ពួកគេកំពុងជាប់ឃុំ ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”តាម មាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ សវនាការនេះមិនអនុញ្ញាតឱ្យសាធារណជនចូលរួមឡើយ។
សវនាការលើសំណើសុំនៅក្រៅឃុំរបស់តំណាងសហជីពនេះ ត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់សាលដីការឃុំខ្លួនបណ្ដោះអាសន្នរបស់សាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែលដោយមិនអនុញ្ញាតឱ្យអ្នកទាំងប្រាំបីនាក់នៅក្រៅតាមការស្នើសុំនោះទេ។
គួររំលឹកថានៅថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០២២ សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានសម្រេចតម្កល់ដីកាឃុំខ្លួនបណ្តោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញលើតំណាង និងសមាជិកសហជីពទាំង៨នាក់នេះម្ដងរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង