ឃាត់ខ្លួនជនសង័្សយ ករណីហិង្សាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅបាត់ដំបង
បាត់ដំបង: កាលពីថ្ងៃ ព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ យ៉ុម រដ្ឋា ហៅអេត ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកម្រៀង ទាក់ ទងនឹងករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ។
សូមជម្រាបជូនថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦និង២០នាទី នៅចំណុចក្រុមទី០៨ ភូមិថ្មី ឃុំត្រាង ស្រុកកម្រៀង ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស មួយកើតឡើងដែលករណីនេះ ប្រព្រឹត្តដោយជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់ដាវសាំម៉ូរ៉ៃ ដេញកាប់ទៅលើជនរងគ្រោះ តែដេញកាប់មិនបានក្រុមជនសង័្សយ បានកាប់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ125 ពណ៌ ខ្មៅ លេខតួលេខម៉ាស៊ីន 8677690 ជារបស់ជនរងគ្រោះឈ្មោះ ឃីម សម្បត្តិ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង មានមុខរបរជាកម្មករ បណ្ដាលឱ្យម៉ូតូមួយគ្រឿងខូចខាតដោយអន្លើ ។ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយតាមរយ:ការស្រាវ ជ្រាវសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើមកធ្វើការស្រាវជ្រាវ ។
សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕