ទីតាំងល្បែងស៊ីសង ភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធើណេត បានចាប់បើកវិញហើយនៅផ្ទះលេខ៧៨០ ផ្លូវលេខ៤៧៤ ក្រុម២៥ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន

ភ្នំពេញ÷ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនេះ បានប្រាប់អោយដឹងថា ទីតាំងនេះមិនខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឡើយ ព្រោះម្ចាស់ទីតាំង(ខ្សែធំ) ឃើញតែអ្នកចូលមកចាក់ទាំងយប់ ទាំងថ្ងៃ ដូច្នេះហើយ សូមសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះពិនិត្យមើលផងទាន។ ជាក់ស្តែង ដើម្បីឈានដល់ការបង្ក្រាប លុបបំបាត់ ស្របតាមសេចក្ដីប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង និងការណែនាំពីលោក អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមគោលនយោបាយ ភូមិ/សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន អាចពិចារណាបន្តិចផង ខណៈលោក ឃួង ស្រេង ព្រមានដកតំណែងមន្ដ្រីណាទៅកាងបទល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋានខ្លួន ខណៈដែរ ទីតាំងល្បែងស៊ីសង ភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធើណេត បានចាប់បើកវិញហើយនៅផ្ទះលេខ៧៨០ ផ្លូវលេខ៤៧៤ ក្រុម២៥ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ កំពុងបើកដំណើរការយ៉ាងរលូន ទោះបីជាពេលកន្លងមកមានសេចក្ដីប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនិងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រកាសឲ្យលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងក៏ដោយ។ ផ្ទុយទៅវិញ! នៅក្នុងខណ្ឌបឹងកេងកង គេឃើញមានល្បែងស៊ីសង ភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតជាច្រើនកន្លែង ដែលបានធ្វើការ ផ្សាយចេញពី{{កាស៊ីណូ}} កំពុងបើកដំណើរការយ៉ាងរលូន ដោយមិនមានខ្លាចអាជ្ញាធរខណ្ឌ ថែមទាំងផ្គើននឹងប្រសាសន៍សម្ដេចក្រឡាហាម ស ខេង ថែមទៀតផង។ ទីតាំងបើកលេងល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេត ដែលបានធ្វើការផ្សាយផ្ទាល់ ចេញពីកាសស៊ីណូ បានបើកដំណើរការស៊ីសង ដោយប្រើរូបភាពជ្រកក្រោមស្លាកយីហោសេវាអ៉ីនធីណែត។
ប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា ទីតាំងនេះធ្លាប់បង្ក្រាបចំនួន២ដងមកហើយ! តែបើកវិញ សង្ស័យថា ថ្នាក់មូលដ្ឋានបើកភ្លើងខៀវឲ្យ!? ទើបបើកដំណើរការវិញបាន!។
បទល្មើសដូចជា លួច ឆក់ ប្លន់ បណ្ដាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងភាពអសន្តិសុខនៅក្នុងសង្គម សូមលោក អភិបាលខណ្ឌនឹងអាជ្ញាធរពាក់ព័ន្ធមេត្តាសហការ ដើម្បីឈានទៅដល់ការលុបបំបាត់នូវទីតាំងល្បែងស៊ីសងទាំងអស់នេះផងទាន។ ជុំវិញ ករណីនេះ សារព័ត៌មានយើង រង់ចាំការបកស្រាយបំភ្លឺ ពី អាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជន អស់មន្ទិលសង្ស័យ៕

អត្ថបទដែលជាប់ទាក់ទង