បុរសម្នាក់រាយខ្សែភ្លើង យកទៅឆក់ត្រី បែរជាឆក់ស្លាប់ខ្លួនឯងទៅវិញ
ភ្នំពេញៈ កាលពី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បុរសម្នាក់រាយខ្សែភ្លើងយកទៅឆក់ត្រីបែរជាឆក់ស្លាប់ខ្លួន ឯងទៅវិញនៅកន្លែងកើតហេតុ នៅក្បែរបន្ទប់ជួល ក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ដំបូងគេឃើញជនរងគ្រោះតរាយខ្សែភ្លើង ចេញពីបន្ទប់យកទៅឆក់ត្រីតែម្នាក់ឯង ខាងក្រោយផ្ទះជួល ។ លុះដល់វេលា ម៉ោង៩ព្រឹក បាត់មិនឃើញជនរងគ្រោះឡើងមកវិញ ក៏នាំគ្នាដើរទៅអើតមើល ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកដួលក្នុងទឹកបាត់ទៅហើយ ទើបនាំគ្នា ស្រង់ឡើងគោក តែស្លាប់បាត់ទៅហើយ។ ដោយមិនអស់ចិត្តក៏ ដឹកតាមម៉ូតូយក ទៅមន្ទីរពេទ្យរុស្ស៊ី ត្រូវគ្រូពេទ្យបញ្ជាក់ប្រាប់ថា ស្លាប់បាត់ហើយ។
ជនរងគ្រោះឈ្មោះ វណ្ណា ធី អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ និងបុកគ្រឹះ មានប្រពន្ធឈ្មោះ ជា ស្រីប៉ុច អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ផ្ទះជួល ក្នុងភូមិកើតហេតុ មានស្រុកកំណើត ភូមិ ព្រៃផ្តៅ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ពួកគេមានកូនចំនួនពីរនាក់ ៕