លំនៅឋានមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់ រួមជាមួយនឹងទ្រព្យសម្បត្តិ

បាត់ដំបង ៖ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង ៣ និង ៤៥នាទីទៀបភ្លឺ ស្ថិតនៅចំណុចក្រុមទី១ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានករណីអគ្គិភ័យកើតឡើងចំនួន ១លើក បណ្តាលឲ្យឆេះផ្ទះ១ខ្នង (ឆេះទាំងស្រុង) ទំហំ ៦មx៧ម ធ្វើពីជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ឃុត ឈៀប ភេទប្រុស អាយុ ៧៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ គឺខណ:ដែលម្ចាស់កំពុងដេកលក់ទាំងមិនដឹងខ្លួន។ លំនៅឋានមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់ រួមជាមួយនឹងទ្រព្យសម្បត្តិជាច្រើនផងដែរ ខណៈដែលម្ចាស់កំពុងលង់លក់ក្នុងដំណេក ស្រាប់តែមានករណីនេះកើតឡើងតែម្តង។

ការឆេះនេះបានបំផ្លាញទៅលើទ្រព្យសម្បត្តិជាច្រើនដូចជា ផ្ទះ ១ខ្នង ម៉ាស៊ីនបូមទឹក ៣គ្រឿង ម៉ាស៊ីនដេរ ២គ្រឿង កង់គោយន្ត ២គ្រាប់ ឯកសារ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ខ្សែ.ក ផ្លាកទីនទម្ងន់ ៥ជីចិញ្ចៀន ១វង់ ទម្ងន់ ១ជី សម្ភារ:សំខាន់ៗក្នុងផ្ទះមួយចំនួនទៀត ឆេះទាំងស្រុង ឆេះប្រាក់ខ្មែរអស់ចំនួន ២,០០០,០០០(ពីរលានរៀល) និង ឆេះប្រាក់ដុល្លារអស់ចំនួន ៦,០០០ ដុល្លារ(ប្រាំមួយពាន់ដុល្លារ)។ សន្និដ្ឋានរបស់សមត្ថកិច្ចគឺ មូលហេតុ ឆ្លងចរន្តអគ្គិសនី ៕

អត្ថបទដែលជាប់ទាក់ទង