ម៉ូតូដឹកឈើចេញពីដែនជម្រកសត្វព្រៃ ស្រុកកែវសីមា ក្នុង១ថ្ងៃប្រមាណជាង៥០ម៉ូតូទៅ១០០ម៉ូតូសមត្ថកិច្ចមិនបង្ក្រាប

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី 10 ខែមីនាឆ្នាំ 2022 ម៉ូតូដឹកឈើចេញពីដែនជម្រកសត្វព្រៃស្រុកកែវសីមាក្នុង១ថ្ងៃប្រមាណជាង៥០ម៉ូតូទៅ១០០ម៉ូតូសមត្ថកិច្មិនបង្ក្រាប ដោយសារខ្លាចបាត់បង់ប្រភពចំណូល និងលាភសក្ការៈ ។ មួយរយះពេលចាប់តាំងពីខែមករារហូតមកដល់ខែមិនាឆ្នាំ២០២២នេះសកម្មភាពដឹកជញ្ជូនឈើដោយម៉ូតូយ៉ាងគគ្រឹកគគ្រេងរីករាលដាលពេញបន្ទុក សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅស្រុកកែវសីមារីកមុខមាត់ដូចគ្រាប់ជី នើយណាយក្នុងការចាប់បង្ក្រាប សង្ស័យថាកន្ទេលធំបន្លំដេកយ៉ាងរលូន។

ប្រភពដដែលបានឲ្យដឹងថា ម៉ូតូដឹកឈើល្មើសច្បាប់ដឹកចេញពីដែនជម្រកសត្វព្រៃកែវសីមា កាត់តាមផ្លូវភូមិពូគង់ស្ថិតនៅលើទឹកដីស្រែព្រះរួចបន្តចូលភូមិឆ្នែងឃុំស្រែខ្ទុមស្រុកកែវសីមាហើយចូលបន្តឆ្លងកាត់ភូមិវាលបីចក្រីហេងរួចឆ្លងដែនទៅលក់ឯប្រទេសវៀតណាមតាមច្រករបៀងប៊ិន ឌាងឆ្មាំការពារព្រុំដែនបើកភ្លើងខៀវយ៉ាងរលួនគ្មានឧបសគ្គ។

យោងតាមប្រភពពីអ្នករកស៊ីដឹកជញ្ជូនឈើ ដោយម៉ូតូបានរអ៊ូរទាំថា ដឹកឈើរាល់ថ្ងៃឥតចំណេញទេដោយសារសមត្ថកិច្ចយាមស្អេកស្កាស់បើគិតតម្លៃ១ម៉ូតូអស់ជាង២០ម៉ឺនរៀលគិតត្រឹមតែពីស្ថាប័នប៉ុណ្ណោះ។

គួររំលឹកថាក្រុមអ្នករកស៊ីដឹកជញ្ជូនឈើល្មើសច្បាប់បានអះអាងថា ការដឹកជញ្ជូនឈើនេះ នៅពេលចេញមកបើមិនទួរស័ព្ទប្រាប់សមត្ថកិច្ចទេនោះគេចាប់បញ្ជូនទៅឲ្យរដ្ឋបាលព្រៃឈើឬបរិស្ថាន។
ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនធំ លើសលប់បានសំណូមពរទៅដល់នាយឧត្តមសៅ សុខានិងលោកឯកឧត្តមសាយ សំអាលមេត្តារឹតបណ្តឹងនិងចាត់វិធានការក្តៅផងទានត្បិតអីមន្ត្រីមួយចំនួនតូចបានកំពុងដេកលក់ស្រួល សប្បាយក្អាក់ក្អាយនើយណាយលែងចង់ចាប់បទល្មើសព្រៃឈើហើយព្រោះគេមិនចង់ឲ្យបាត់បង់ប្រភពចំណូល ៕

អត្ថបទដែលជាប់ទាក់ទង