ជួបពិភាក្សាការងារជាមួយទាហានឈុតខ្មៅថៃ ដើម្បីទប់ស្កាត់បទល្មើសលួចឆ្លងដែនខុសច្បាប់ និងទំនិញគេចគន្ធគ្រប់ប្រភេទ

(បន្ទាយមានជ័យ)៖ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ជួបពិភាក្សាការងារជាមួយទាហានឈុតខ្មៅថៃនៅព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់បទល្មើសលួចឆ្លងដែនខុសច្បាប់ និងទំនិញគេចគន្ធគ្រប់ប្រភេទ។ ភាគីកម្ពុជាដឹកនាំដោយលោកអនុសេនីយ៍ឯក ព្រំ ភរ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោ ប៉ុស្តិ៍អូរល្ហុង នៃវរសេនាតូចលេខ៨៩១ សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ ដឹកដោយលោកវរសេនីយ៍ត្រី ជា រិទ្ធ មេកងអនុសេនាធំទី១ ភាគីថៃដឹកនាំដោយលោកវរសេនីយ៍ត្រី មីតបាន់ឆា ថងសូផា មេកងថ្មីកងអនុសេនាធំ១៣០៤ កិច្ចពិភាក្សានេះបានធ្វើឡើងថិនៅក្នុងភូមិណងអៀន ឃុំថាខាម ស្រុកអារញ្ញ ខេត្តស្រះកែវចំណុច TA (39684-05671) ទល់មុខភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកអនុសេនីយ៍ឯក ព្រំ ភរ បានឱ្យដឹងថា ការជួបពិភាក្សានេះ ក្នុងគោលបំណងនាំគ្នាសហការគ្នាទប់ស្កាត់បទល្មើសលួចឆ្លងដែនខុសច្បាប់ និងទំនិញគេចគន្ធគ្រប់ប្រភេទ។ល។ និងរក្សាកិច្ចសហប្រតិបត្តិការល្អទ្វេរភាគី និងអនុវត្តបន្តរតាមបទបញ្ជារថ្នាក់លើរវាងប្រទេសទាំងពីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង