ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ រយៈពេល២ឆ្នាំមកហើយ ឥឡូវជាប់ម្តងទៀត ព្រោះតែ…..
ខេត្តកណ្ដាល ៖ ករណើនេះកើតឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ កូនចិត្តតិរិច្ឆានម្នាក់ ជាមុខសញ្ញាជាប់ពន្ធនាគារបានឈ្លោះជេរប្រមាថទៅលើបងប្រុសរបស់ខ្លួន ហើយពេលឪពុកចូលទៅឃាត់ស្រាប់តែប្រតាយប្រតប់ជាមួយឪពុក និងយកកាំបិតប៉័ងតោមកគំរាមកំហែងកាប់ឪពុកទៀតផង។
ជនសង្ស័យឈ្មោះ ហាំង ចាន់សុខ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ ហំាង មា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ត្រូវជាឪពុកជនសង្ស័យ)។
កន្លងមក ខណៈដែលជនសង្ស័យប្រើប្រាស់គ្រឿងញៀនរួចតែងតែរករឿងក្រុមគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់ទៀតផង។ លុះមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានស្រែកជេរប្រមាថបងប្រុសរបស់ខ្លួន ហើយខណៈជនរងគ្រោះជាឪពុកបានចូលទៅឃាត់ គឺជនសង្ស័យមិនព្រមស្ដាប់ទេថែមទាំងយកកាំបិតប៉័ងតោដេញគំរាម និងប្រតាយប្រតប់ជាមួយជនរងគ្រោះជាឪពុកបណ្ដាលឱ្យរយះដៃថែមទៀតផង។ បន្ទាប់មកជនសង្ស័យបានទៅវាយជញ្ជាំងផ្ទះធ្វើពីសង្ក័សីបណ្ដាលឱ្យរងការខូចខាតមួយចំនួន។
ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ឣធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមផ្លវច្បាប់។ សូមបញ្ជាក់ថា កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំមកហើយ៕