នាយនគរបាលម្នាកបានស្លា..ប់ ក្រោយពីផឹកស្រាស្រវឹង ហើយខឹងនឹងប្រពន្ធក៏.យ.ក.កាំ.ភ្លើ.ង.បា.ញ់.ស.ម្លា.ប់ខ្លួន

ស្វាយរៀងៈ កាលពីព្រលប់ថ្ងៃទី១១ខែមីនាឆ្នាំ២០២២ នាយនគរបាលម្នាក់បានស្លាប់ក្រោយពីផឹកស្រាស្រវឹងហើយខឹងនឹងប្រពន្ធ ក៏យកកាំភ្លើងបាញ់សម្លាប់ខ្លួន នៅផ្ទះរបស់ម្តាយខ្លួនស្ថិតក្នុងភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។
ករណីនេះ កើតឡើងនៅផ្ទះរបស់ឈ្មោះនង សុង ភេទស្រីអាយុ ៧៦ឆ្នាំ ស្ថិតនៅក្នុងភូមិត្រពាំងកំពឹស ឃុំខ្សែត្រ។អត្តឃាតជន ឈ្មោះ នួន តេជះ អាយុ៣៣ឆ្នាំជានគរបាល មានតួនាទីនាយរងការិយាលយ័រដ្ឋបាលសរុប ប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ឋាន្តរស័ក្កិ វរៈសេនីយ៍ទោ។ ប្រពន្ធឈ្មោះ ដិប សុខសេរីវតី អាយុ២៧ឆ្នាំ ។ អ្នកទាំងពីរមានទីលំនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌ័សែនសុខ ភ្នំពេញ បានមកលេងផ្ទះយាយខាងម្តាយបង្កើតប្រពន្ធ នៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ អត្តឃាតជនបានផឹកស្រាស្រវឹង រួចក៍យកកាំភ្លើងខ្លី បាញ់សម្លាប់ខ្លួនឯងត្រូវចំខាងលើដងកំបិតផ្នែកខាងស្តាំឆ្លាយមកខាងក្រោយក្រោមចុងឆ្អឹងជំនីផ្នែកខាងស្តាំ។
មូលហេតុ ផឹកស្រាស្រវឹងខឹងប្រពន្វរបស់ខ្លួន ដោយប្រពន្ធ ដេញខ្លួនឱ្យទៅភ្នំពេញមុន តែខ្លូនមិនព្រមទៅ ។ បុរសនេះខឹងក៏យកកាំភ្លើងបាញ់សម្លាប់ខ្លូនទៅ៕

អត្ថបទដែលជាប់ទាក់ទង