វរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញ រម្លឹកខួបអនុស្សាវរីយ៍គម្រប់ ៣០ឆ្នាំ
ភ្នំពេញៈ ពិធីនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។
នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២២ វរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញរម្លឹកខួបអនុស្សាវរីយ៍គម្រប់ ៣០ឆ្នាំ ។ វរសេនាតូចលេខ២៤៦ ជាអតីតយោធាក្រុងភ្នំពេញ ដែលបានបំពេញភារកិច្ចការពារសន្តិសុខសុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋុមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ និងប្រជាពលរដ្ឋកម្ពុជា ៕