លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ យ.ក.កាំ.ភ្លើ.ង.គំ.រា.ម.បា.ញ់.ប្រពន្ធ ប្រើហិ.ង្សា.លើប្រពន្ធ និងឈ្មួលបម្រើក្នុងផ្ទះ ស្រ្តីជាប្រពន្ធសូមឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់
(ភ្នំពេញ)៖ ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ១៥០ ផ្ទះ៨៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
នេះបើតាមការបញ្ជាក់របស់ម្តាយក្មេក និងស្រ្តីជាប្រពន្ធរបស់ព្រះរាជអាជ្ញារងរូបនេះ បានប្រាប់ភ្នាក់ងារព័ត៌មាន ។ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុត ដារ៉ា បានយកកាំភ្លើងភ្ជង់គំរាមបាញ់ប្រពន្ធ ប្រើហិង្សាលើប្រពន្ធ និងឈ្នួលបម្រើក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅអន្តរាគមន៍។
ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ដោយសុំឲ្យស្រ្តីជាប្រពន្ធ ធ្វើដំណើរទៅកាន់ទៅប៉ុស្តិ៍រដ្ឋបាលដើម្បីដាក់ពាក្យបណ្តឹង។
បើតាមស្រ្តីជាប្រពន្ធឈ្មោះ ហេង មួយគា និងម្តាយក្មេក បានប្រាប់អ្នកយកព័ត៌មានដែលកំពុងធ្វើការផ្សាយផ្ទាល់នៅកន្លែងកើតហេតុនោះថា ឈ្មោះ ម៉ុត ដារ៉ា តែងតែប្រើហិង្សាមកលើគាត់ជាប្រពន្ធ ជាច្រើនលើកច្រើនសាររហូតស្រ្តីជាប្រពន្ធទ្រាំលែងបាន ទើបឈ្លោះគ្នាកាន់តែខ្លាំងនៅពេលនេះតែម្តង។ ជាមួយគ្នានេះស្រ្តីជាប្រពន្ធ បានទទូចដល់សមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះប្តីរបស់ខ្លួនដែលមានតួនាទីជាព្រះរាជអាជ្ញារងអមសាលាដំបូងរូបនេះ៕