ក្រោយពីមានការផ្ទុះពាក់ព័ន្ធរឿងការសម្លាប់សត្វឆ្កែ ចំនួន៣ក្បាល ផេករបស់សម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី បានសរសេរនូវអត្ថបទមួយថា «អាតូចប៉ាប៉ា» កូនតូចរបស់ប៉ាប៉ា នរោត្តម សីហនុ
ភ្នំពេញ ៖ ក្រោយពីមានការផ្ទុះពាក់ព័ន្ធរឿងការសម្លាប់សត្វឆ្កែ ចំនួន៣ក្បាល ផេករបស់សម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី បានសរសេរនូវអត្ថបទមួយថា «អាតូចប៉ាប៉ា» កូនតូចរបស់ប៉ាប៉ា នរោត្តម សីហនុ ។
សូមអានខ្លឹមសារ និងអត្តន័យមានដូចខាងក្រោមនេះ ៖
[…] I was born in the Year of the Dog” (1922), also I love dogs very much. At certain periods of my life, I had more than 10 (ten) dogs & female dogs of all breeds.
At present, I only own a small dog born and bought in Beijing. He’s a Maltese Bichon. Miki-MIKE A-TOUCH PAPA was voluntarily remained seated next to me, in my work chair. “A-Touch Papa” means “Daddy’s Little One”. This intelligent, he knows what to do to please Dad, for example, sleep not far from me, only take his meals when he sits down and touches my left foot. Last but not least, he truly believe that I am his father and someone who should belong only to him..[..]
Beijing, Royal Residence
May 27, 2009
Norodom Sihanouk
អាតូចប៉ាប៉ា បានគាល់ដង្ហែព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អស់រយៈពេលជាច្រើនឆ្នាំ ជាទីបញ្ចប់ អាតូចប៉ាប៉ា បានដង្ហែព្រះបរមសពព្រះអង្គ ស្តេចយាងមកកាន់កម្ពុជាវិញ និងបានបាត់បង់ជីវិតប៉ុន្មានឆ្នាំបន្ទាប់ គឺនៅទី១ ខែធ្នូ ឆ្នាំ២០១៤ ។ សពអាតូចប៉ាប៉ា ត្រូវបានរៀបចំនិងមានការឧទ្ទិសកុសលជូនយ៉ាងត្រឹមត្រូវប្រសើរខ្ពង់ខ្ពស់ និងត្រូវបានបញ្ចុះក្បែរព្រះបរមរូបប៉ាប៉ា នាខាងមុខព្រះរាជដំណាក់គន្ធបុប្ផា ប្រៀបហាក់បីដូច អាតូចប៉ាប៉ា នៅគាល់ដង្ហែរព្រះអង្គជាដរាប ដូចថ្ងៃដំបូងដែលអាតូចប៉ាប៉ាមកដល់ព្រះរាជដំណាក់រដ្ឋធានីប៉េកាំងដូច្នោះដែរ ៕