ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១២៥នាក់ (ករណីនាំចូល១នាក់ និងសហគមន៍១២៤នាក់), ជាសះស្បើយ៣៤៥នាក់ និងស្លា.ប់១នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១២៥នាក់ ក្នុងនោះករណីនាំចូលចំនួន១នាក់ និងឆ្លងក្នុងសហគមន៍១២៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣៤៥នាក់ និងស្លាប់១នាក់ ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៤,០៦៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៨,៩៦៨នាក់, ស្លាប់សរុបចំនួន ៣,០៤៧នាក់៕

អត្ថបទដែលជាប់ទាក់ទង