អគ្គិភ័យបានឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែង ករណីឆ្លងចរន្តអគ្គិសនី

ភ្នំពេញ: នៅវេលាម៉ោង ៩និង១០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ អគ្គិភ័យបានឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែង ស្ថិតនៅចំណុចភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌកំបូល។
ហេតុការណ៍ អគ្គិភ័យឆាបឆេះនេះ បណ្តាលមកឆ្លងចរន្តអគ្គិសនី ពីកង្ហាធ្វើឲ្យរាលដាលឆេះទៅកំប៉ុងហ្គាស់តូចៗ និងដុងសាំង ហើយធ្វើឲ្យខូចខាតឆេះផ្ទះទំហំ២០×៣០ និងសម្ភារ:លក់ចាប់ហួយទាំងស្រុង និងពុំបណ្ដាលឲ្យឆេះរាលដាលដល់អ្នកជិតខាងឡើយ។ អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង