ឃាត់ជនសង្ស័យ មុខសញ្ញាជើងចាស់ ជាប់ពន្ធនាគាររាប់ភ្លេច ករណីលួចកាច់សោកម៉ូតូ
បាត់ដំបង: នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់នៅចណុចភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ក្នុងករណី(លួចកាច់សោកម៉ូតូ)នៅក្នុងមូលដ្ឋាន។
ជនសង័្សយទាំងពីរនាក់គឺ៖
១-ឈ្មោះ នាក់ ចន្ធូ ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិបោះខ្ទុម ឃុំដំបូលខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត ។
២-ឈ្មោះ រេ: រីម ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិសំរោង ឃុំរមិញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
ដកហូតសម្ភារ:បានគឺ៖
-ដែកស្រួចតំប៉ែតចំនួន០២ដើម និងសោរលេខ៨ ចំនួន០១ដើម។
-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខ បាត់ដំបង 1AL-8502 លេខតួND 125 M 57936 84 លេខម៉ាស៊ីន ND125ME 579 3684 ចំនួន០១គ្រឿង។
មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៧និង៤០នាទី មានករណី លួច(កាច់សោកម៉ូតូ)មួយ កើតឡើងនៅចំណុចផ្សារត្រែង ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ដែលជារបស់ជនរងគ្រោះឈ្មោះ អាត សីហា ភេទ ប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបាត់ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខ បាត់ដំបង 1AL-8502 លេខតួND 125 M 57936 84 លេខម៉ា ស៊ីន ND125ME 579 3684។
ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល ហើយតាមរយ:ពាក្យបណ្តឹងនេះសមត្ថកិច្ចធ្វើការ ស្រាវជ្រាវនិងបង្រ្កាបបានតែម្តង។
សូមបញ្ជាក់ថា មុខសញ្ញាលួចម៉ូតូឈ្មោះ នាក់ ចន្ធូ ភេទប្រុសនេះគឺជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើ សកម្មភាព (ឆ្លងខេត្តយ៉ាងសកម្ម) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅផ្តន្ទាទោសច្រើន លើកច្រើន សាស្ទើររាប់ភ្លេច តែមុខ សញ្ញានេះមិនព្រមរាងចាលហើយបន្តធ្វើសកម្មភាពដដែលនេះទៀត ។
ជាក់ស្តែងកាលពីដើមឆ្នាំ២០២១ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពតស្រាវជ្រាវ និងឃាត់ ខ្លួនមុខសញ្ញានេះយកមកអនុវត្តទោសតាមច្បាប់ក្នុងករណី (លួចម៉ូតូ) នៅខេត្តបាត់ដំបង តែមិនបានប៉ុន្មានផង មុខសញ្ញានេះបន្តធ្វើសកម្មភាពដដែលទៀតក្នុងមូលដ្ឋានខេត្តបាត់ដំបង ក្នុងរយ:ពេលថ្មីៗ នេះក្រោយពេលដែលរូបគាត់ត្រូវបានដោះ លែងចេញពីពន្ធនាគារ។ សមត្ថកិច្ចនគរបាលស្រុក បានរៀបចំសំណុំរឿងបញ្ជូនមកការិយា ល័យជំនាញអនុវត្តតាមច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕