ទីតាំងល្បែងភ្នាល់បាល់តាមប្រព័ន្ធអនឡាញ ផ្លាកយីហោ (ម្លប់ជ្រៃ) ស្ថិតនៅចំណុចផ្ទះលេខ ៧៨០ តាមបណ្តោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ពេលនេះបានបើកដំណើរការទទួល អ្នកលេងវិញហើយ

(ភ្នំពេញ) ៖ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរ ទីតាំងនេះ បានប្រាប់ឱ្យដឹងថា ទីតាំងល្បែងមួយនេះមិនខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចនោះឡើយ ប្រហែលម្ចាស់ទីតាំងគេមានខ្សែធំហើយមើលទៅ បានជាអាចបន្តភ្នាល់លេងធម្មតាឡើងវិញយ៉ាងរលូន ជាពិសេសទីតាំងខាងលើនេះមិនថាយប់មិនថាថ្ងៃនោះទេ គេ ឃើញ មាន មនុស្ស ម្នាចេញ ចូលចាក់ ជាហូរហែ។
ទីតាំងល្បែងភ្នាល់បាល់តាមប្រព័ន្ធអនឡាញ ផ្លាកយីហោ (ម្លប់ជ្រៃ) ស្ថិតនៅចំណុចផ្ទះលេខ ៧៨០ តាមបណ្តោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ពេលនេះបានបើកដំណើរការទទួល អ្នកលេងវិញហើយក្រោយពីផ្អាកអស់មួយរយៈមក។
ប្រជាពលរដ្ឋក៏បានបញ្ជាក់ដែរថា ទីតាំងនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចចុះធ្វើការបង្ក្រាបចំនួន២ដងរួចមកហើយ ប៉ុន្តែនៅតែអាចបើកឡើងវិញបាន ដោយគេសង្ស័យថា ការបង្ក្រាបគ្រាន់តែជាឆាកល្ខោនឲ្យមហាជនបានឃើញនោះទេ ឱ្យការបើកឡើងវិញបានធម្មតាប្រហែលជា មានការបើកភ្លើងខៀវ ពីអាជ្ញាធរជាក់ជាមិនខាន។
ប្រជាពលរដ្ឋស្នើដល់អាជ្ញាធរ ជាពិសេស លោក ថេង សុថុល អភិបាលខណ្ឌចំការមន សូមជួយមើលទីតាំងល្បែងស៊ីសងនៅចំណុចខាងលើនេះផង ព្រោះបើតាមដឹងក្នុងមូលដ្ឋាន ខណ្ឌចំការមននេះ មានល្បែងស៊ីសង ភ្នាល់បាល់តាមប្រព័ន្ធអុីនធើណេតជាច្រើនកន្លែង ដែលគេធ្វើការផ្សាយចេញពី(កាស៊ីណូ)កំពុងបើកដំណើរការយ៉ាងរលូន ខណៈសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែប្រកាសប្រាប់ឱ្យអាជ្ញាធរបង្រ្កាបល្បែងស៊ីសង ក្នុង មូលដ្ឋានរបស់ខ្លួនឲ្យអស់ ៕

អត្ថបទដែលជាប់ទាក់ទង