ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីម្តាយក្មេងស្រីរងគ្រោះ បានដាក់ពាក្យប្តឹង ករណីរំលោភសេពសន្ថវៈ
ពោធិសាត់ៈ នៅ ថ្ងៃទី១៤ មីនា ២០២២ សមត្ថកិច្ចនគរបាល ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីម្តាយក្មេងស្រីរងគ្រោះ បានដាក់ពាក្យប្តឹង ក្នុងករណីរំលោភសេពសន្ថវៈ ។
នៅរសៀល ថ្ងៃទី១៥ មីនា នេះថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ នេះ សមត្ថកិច្ចនគរបាល ស្រុកវាលវែង បានទទួលពាក្យបណ្ដឹង ពីម្ដាយក្មេងស្រីរងគ្រោះ ឈ្មោះ ហេង សុជាតិលីដា ភេទស្រី អាយុ ៤០ ឆ្នាំ ស្នាក់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ថា នៅនៅវេលាម៉ោង ១១និង១១នាទី ថ្ងៃទី១២ មីនា ២០២២ កន្លងទៅ កូនគាត់ឈ្មោះ .ម.ដ.ណ. អាយុ១៤ឆ្នាំ ត្រូវបានជនសង្ស័យ ឈ្មោះ ណាផាន់ ភេទប្រុស អាយុ ២១ ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង បាននិយាយលួងលោម រួមភេទជាមួយកូនស្រីរបស់គាត់ បានសម្រេចនៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ ថ្មដា ចំការធុរេន ដែលដែលស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្រោយធ្វើ សកម្មភាពរួច ជនសង្ស័យ បានគេចខ្លួនបាត់កម្លាំងនគបាល ស្រុកវាលវែង និងកម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋបាលរដ្ឋបាល ថ្មដា បានស្រាវជ្រាវ ឃ្លាំមើល និងប្រមាញ់តាមចាប់ខ្លួន បានមុខសញ្ញាខាងលើ និងបានរាយការណ៍ ជូនស្នងការនគបាលខេត្តពោធិសាត់ លោកឧុត្តសេនីយ៍ទោ ស ថេង និងសុំការអនុញ្ញាតពី ព្រះរាជអាជ្ញា សាលាដំបូង ខេត្តពោធិសាត់ ដើម្បីនាំយកមកអធិការដ្ឋាននគបាល ស្រុកវាលវែង ធ្វើការសាកសួរ និងកំពុងកសាងឯកសារ បញ្ជូនបន្តទៅសាលាដំបូង ខេត្តពោធិសាត់ ចាត់ការតាមនីតិវិធី៕