ដឹកឈើចេញពីតំបន់ការពារ របស់បរិស្ថាន ដឹកចូលរោងសិប្បកម្មរលួស រាល់ថ្ងៃដោយសារ មានការបើកដៃពីលោក តែ រី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួស និងលោក ឌួង ឆាយសាវុឌ ប្រធានមន្ទីរបរិស្ថាន
(ស្រុកសំបូរ) បទល្មើសព្រៃឈើនៅតែបន្តកាប់និងដឹកជញ្ជូនចេញពីព្រៃការពារនិងព្រៃសហគមន៏ ចូលរោងសិប្បកម្មនៅ ភូមិរលួស ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ ឥតស្រាកស្រាន្តឡើយ ដោយសារអំពើពុករលួយរបស់មន្ត្រីបរិស្ថាននិងរដ្ឋបាលព្រៃឈើនៅតំបន់នោះ។
រោងសិប្បកម្មចំនួន 6 អត់ច្បាប់៤ មានច្បាប់ពីខេត្ត ២កន្លែង នៅភូមិរលួស ឃុំរលួស ស្រុកសំបូរខេត្តក្រចេះ នៅតែបន្តធ្វើសកម្មភាពកែច្នៃទ្វារ បង្អួចដោយដឹកឈើខុសច្បាប់ចេញពីតំបន់ការពារព្រៃឈើនៅខេត្តមណ្ឌលគិរីនិងព្រៃសហគមន៏ ចំណែកលោក តែ រី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួស និងមន្ត្រីបរស្ថានមិនទប់ស្កាត់ឬបង្ក្រាបដោយសារអំពើរពុករលួយ។ នៅថ្ងៃទី 15 ខែ 3 ឆ្នាំ 2022 នៅពេលកែច្នៃជាទ្វារបង្អួចហើយពួកគេបានដឹកជញ្ជូនតាមរថយន្តសាំយ៉ុងដាក់នៅក្នុងដីមួយកន្លែងដែលគេដឹងថាជាដីរបស់លោកមេប៉ុស្តិ៍ឃុំរលួសដែលមានទីតាំងឋិតនៅភ្នំកាតាច់ ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ រួចបន្តលើកដាក់ឡានសាំយ៉ុងផ្សេងៗបន្តទៀតនិងដឹកជញ្ជូនចេញតាមភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ជារាងរាល់យប់ក្នុងមួយយប់ៗមិនក្រោមពី៦ទៅ៧គ្រឿងឡើយ យកទៅចែកចាយតាមបណ្ដាខេត្តផ្សេងៗ។
រោងសិប្បកម្មទាំង 6 នោះមានជាងធ្វើទ្វាបង្អួចក្នុងមួយរោងៗសិប្បកម្មមិនក្រោមពី 20 ទៅ 30 នាក់នោះឡើយ នេះជាប្រភេទរោងសិប្បកម្មឧស្សាហកម្មខ្នាតធំៗ។
រោងសិប្បកម្មទាំង 6 នោះធ្វើសកម្មភាពទៅបានអាស្រ័យដោយមានការឃុបឃិតពីលោក តែ រី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួស ហ្នឹងនាយដែនការពារព្រៃឈើសត្វតោប្រចាំឃុំស្រែជីស ស្រុកសំបូរ ខេត្តក្រចេះជាពិសេស លោក ឌួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ អសមត្ថភាពក្នុងការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសព្រៃឈើ។
ប្រជាពលរដ្ឋនិយាយថា បើលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនមានវិធានការច្បាស់លាស់ទៅលើលោក ឌួង ឆាយសាវុធ ប្រធានមុន្ទីរបរិស្ថានខេត្តក្រចេះទេ នោះព្រៃឈើនៅតំបន់ការពារក្នុងខេត្តក្រចេះនឹងរលាយសាបសូន្យជាក់ជាមិនខានឡើយ៕