បុរសម្នាក់ បើកអូប័រទិញម្ហូបធ្លាក់ទឹក បណ្តាលឲ្យលង់ស្លាប់
កោះកុង: នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះកាពិ បានទទួលពាក្យបណ្ដឹងរាយការណ៍ តាមរយ:តេឡេក្រាម (telegram) លេខ (015996199) ឈ្មោះ ធាន សូរិយា ជានាយបុគ្គលិក កងយោធាជើងទឹក បានប្ដឹងរាយការណ៍ថា មានករណីមនុស្សបាត់ខ្លួនឈ្មោះ លោកអនុសេនីយ៍ឯក គង់ ចាន់ធឿន ភេទប្រុស មុខងារ ជំនួយការវិទ្យុទាក់ទងកងការពារកោះកុងក្រៅ២ បានមកទិញម្ហូបក្នុងភូមិ០១ឡាំដាំរួចចេញទៅអាវវ៉ៅវិញនៅម៉ោង៤ ជាងល្ងាចថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២២ ហើយមិនឃើញដល់ផ្ទះ ។
ករណីនេះ លុះដល់ម៉ោង៩ យប់ អ្នកនេសាទដួសក្តាមឃើញសម្បកអូប័រអណ្ដែត មិនឃើញមានមនុស្ស ក៏អូសយកមកទុកនៅចំណុចភូមិ០១ឡាំដាំ ដល់ម៉ោង ១ជាងល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ទើបដឹងថាសម្បកអូប័រ ដែលប្រជាពលរដ្ឋរើសបានជារបស់ឈ្មោះខាងលើ ដែលបានបើកមកទិញម្ហូបកាលពីយប់មិញ ទើបមានការសង្ស័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះកាពិ ក៏បានសហការជាមួយជាមួយប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក (ឡាំដាំ) ប្រជាពលរដ្ឋតាមរកកន្លែង ដែលឃើញសម្បកអូបរ័អណ្តែត មិនឃើញមនុស្ស ។
រហូតដល់វេលាម៉ោង១១និង០៧នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឃើញសាកសពអណ្តែតក្បែរស្រែបង្គា ចំណុចភូមិ (01) ឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ចំពោះសាកសព កម្លាំងអធិការ និងអាជ្ញាធរភូមិ-ឃុំ និងកម្លាំងកងយោធាការពារព្រំដែនទឹក និងកម្លាំងជំនាញពិនិត្យកោសល្យវិច្ច័យ បានចុះពិនិត្យសាកសពអណ្តែតទឹក ជាប់និងច្រាំងក្បែរដើមកោងកាង នៅចំណុចស្រែបង្គាភូមិ01(ឡាំដាំ) ឃុំកោះកាពិ ស្រុកកោះកុង យោងតាមការពិនិត្យរបស់ជំនាញ និងតាមការស្ដាប់កាបំភ្លឺរបស់សាក្សីចំនួន(03)នាក់ បានសន្និដ្ឋានថា សាកសពស្លាប់ដោយសារស្រវឹងស្រា បើកទូកធ្លាក់ទឹកលង់ទឹកស្លាប់ពិតប្រាកដមែន ។ សពបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យប្រពៃណី ៕